ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានឧបត្ថម្ភ ម៉ាស មី និងថវិកាមួយចំនួន ដល់រដ្ឋបាលឃុំក្រោលគោ ស្រុកស្វាយជ្រំ ដើម្បីចូលរួមអនុវត្តការទប់ស្កាត់ការឆ្លងជំងឺ កួវីដ១៩

ខេត្តស្វាយរៀង: ដើម្បីចូលរួមនិងការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19នៅក្នុងខេត្ត ស្វាយរៀង កាលពីយប់ថ្ងៃទី17 ខែមិនា ឆ្នាំ2021 លោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ រួមដំណើរជាមួយមន្ត្រីរាជការមន្ទីរព័ត៌មាន ខេត្តបាននាំយកម៉ាសការពារចំនួន 20ប្រអប់, មីចំនួន 20កេះ, ថវិកា 3សែនរៀល ផ្តល់ជូនរដ្ឋបាល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 ព្រមទាំងចុះពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីសក័ ដែលស្ថិតនៅក្នុងស្នាក់ការគណបក្សប្រជាជន កម្ពុជាឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា ដើម្បីអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជានិងវិធានការរបស់ក្រសួងសុខាភិបាលសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ក្នុងទិសដៅចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 មន្ទីរព័ត៌មានខេត្ត បានជួយឧបត្ថម្ភ ជាម៉ាស មី និងថវិកាមួយចំនួន ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមកចូលមណ្ឌល ធ្វើចត្តាឡីស័ក ឃុំក្រោគោ ក្នុងការពិនិត្យសុខភាពនិងធ្វើតេស្តរកមេរោគកូវីត19។

លោក កែវ ច័ន្ទលី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយអនុវត្តនូវវិធានការ 3កុំ ៣ការពារ។

លោក ភោគ វណ្ណថន ប្រធានក្រុមប្រឹក្សាឃុំក្រោលគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ ដែលបានជួយឧបត្ថម្ភ ដល់រដ្ឋបាលឃុំសម្រាប់ចាត់ចែងការចូលរួមទប់ស្កាត់ជំងឺកូវីដ19 នៅក្នុងមណ្ឌលចត្តាឡីស័កឃុំក្រោលគោរ ស្រុកស្វាយជ្រំផងដែរ៕ ដោយ:សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *