គ្រួសារអតីតយុទ្ធជនពលីមានជម្រកស្នាក់នៅមិនសមរម្យបានទទួលខ្នងផ្ទះថ្មីមួយខ្នងលើកទី១៨៧ជាអំណោយសម្តេចតេជោហ៊ុន សែន

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ លោកវរសនីយ៍ទោ កែ កញ្ចនា ប្រធានសមាគមអតីតយុទ្ធជន ស្រុកកំពង់ស្វាយ និងក្រុមការងារសមាគម បានអញ្ជើញចុះប្រគល់ផ្ទះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាខ្នងផ្ទះលើកទី១៨៧ សម្រាប់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី១៧ខែមីនា ឆ្នាំ ២០២១។

គ្រួសារអតីតយុទ្ធជនពលី មានជីវភាពខ្វះខាត គ្មានលទ្ធភាពសាងសង់ជម្រកស្នាក់នៅបានសមរម្យ ទើបមានការយកចិត្តទុកដាក់ ពីឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោកអ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ស្នើរសុំផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តីគន៉ គីម អគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជា និងលោកឧកញ៉ាវិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំពតផត។

លោកស្រី ផុន សុខា អាយុ៤២ឆ្នាំ ជាភរិយារបស់អតីតយុទ្ធជនពលីឈ្មោះ ណុល យឿន អតីតនៅ អង្គភាព វរសេនាតូចលេខ៣៧១ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ពលីជីវិតដោយជំងឺ គ្រុនចាញ់ នៅលើភ្នំប្រាសាទព្រះវិហារ នៅឆ្នាំ ២០០៩ មានកូននៅក្នុងបន្ទុកចំនួន៣នាក់ និងម្ដាយចាស់ជរាម្នាក បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់សា្វយ ខេត្តកំពង់ធំ ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានគិតគូរ អំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន រួមទាំងដឹងគុណអតីតយុទ្ធជន បើគ្មានអតីតយុទ្ធជនដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ និងបានប្រគល់ផ្ទះមួយខ្នង ជាខ្នងផ្ទះលើកទី ១៨៧ ទំហំ ៤ ម ៦ម ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ សាងសង់ដោយក្រុមការងារនៃ គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានឧបត្ថម្ភបន្ថែម នូវអំណោយឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត និងលោកជំទាវពេជ្រច័ន្ទមុន្នីមានអង្ករ៥០គ.ក មីពីរកេស ទឹកត្រីទឹកស៊ីអ៊ីវ២ យួរ និងថវិកា មួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរ ឲ្យបងប្អូនក្រុមគ្រួសារ អតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងមេរោគកូវិដ១៩ ខណៈពេលនេះរោគ ដ៏កាចសាហាវនេះ បានឆ្លងក្នុងសហគមធ្វើឲ្យរាជធានី និងតាមបណ្តាខេត្តមួយចំនួនកំពុងតែប្រឈមយ៉ាងធ្ងន់ធ្ងរ យើងត្រូវតែអនុវត្តនូវវិធានការសុខាភិបាល ពាក់ម៉ាស រក្សាគន្លាតសុវត្តិភាព លាងដៃនិងសាប៊ូជេល អាកុល និងអនុវត្ត៣ការពារ ៣កុំរបស់សម្តេចតេជោ ហ៊ុន សែន ៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *