ខេត្តស្វាយរៀង៖រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនCKមួយគ្រឿងបុករង្វង់មូលរូបក្រពើស្រុកកំពង់រោទិ៍ខ្ទេចមើលទៅរថយន្តគួរន្ធត់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលហួសចិត្តមិនស្ទើរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ៈ២០នាទីយប់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ស្ថិតក្នុងភូមិ ស្វាយអាណាត ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងគឺនៅខាងមុខសាលា ស្រុកកំពង់រោទិ៍តែម្តង។
បើសមត្ថកិច្ចបាននៅកន្លែងកើតហេតុបានអោយដឹងថា៖នៅពេលកើតហេតុបានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D 2243ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣១៤Dពីទិសខាងជើង ទៅត្បូងយ៉ាងលឿនបើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំនុចកើតហេតុខាងលើជារង្វង់មូលរូបសំណាក់ក្រពើក៏បណ្តាលអោយបុកពេញទំហឹងខ្ទេចមុខរថយន្តរួញបែកម៉ាសុីនហូរប្រេងទៅមុខលែងរួច។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលសន្សល់ទុករថយន្តទាំងកណ្តាលផ្លូវ។
ភ្លាមៗនោះក៏មានវត្តមានសមត្ថកិច្ចស្រុកកំពង់រោទិ៍ចុះមកសម្រួលចរាចរណ៍និងហៅរថយន្តស្ទូចមកស្ទូចដើម្បីយកមករក្សាទុកអធិការស្រុកកំពង់រោទិ៍រងចាំម្ចាស់ក្រុមហ៊ុនមកដោះស្រាយ។
ប្រជាពលរដ្ឋបានលើកឡើងថាចាប់តាំងពីមានផ្លូវស្អាតមកមានរថយន្តប្រភេទធំៗជាច្រើនគ្រឿងក្នុងមួយថ្ងៃៗដឹកទំនិញទៅច្រកទ្វារព្រំដែនព្រៃវល្លិ៍ហើយការបើកបរគឺល្បឿនលឿនណាស់ដែលពួកគាត់ព្រួយបារម្មណ៍ខ្លាចបង្កហេតុដូចយើងឃើញនេះស្រាប់។
ពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចជួយចាត់វិធានលើអ្នកបើករថយន្តធំដែលបើកលឿនៗអស់ទាំងនេះផងនេះសំណាងហើយមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឬក៏ចូលផ្ទះពលរដ្ឋកុំអីមិនដឹងថាបង្កគ្រោះប៉ុណ្ណានោះទេ។