ព្រះវិហារៈ នារសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធាន សមសគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដឹកនាំក្រុមការងារសមសគមន៍ ខេត្ត សាលាក្រុងព្រះវិហារ, ប្រធាន/អនុប្រធាន សាខាក្រុង, ស.ស.យ.ក.ក្រុង រួមជាមួយ អជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សរុបចំនួនជិត១០០នាក់ បានចុះជួយលើកផ្ទះ ២ខ្នង ក្នុងចំណោមផ្ទះចំនួន ១៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្ដព្រះវិហា។ សូមបញ្ជាក់ថា ផ្ទះដែលត្រូវសាងសង់និងប្រគល់ជូន សមាជិកសមាគមអតីតយុទ្ធជន១ខ្នងមានទំហំ ៥x៧ម៉ែត្រធ្វើអំពីដែកប្រក់ស័ង្គសី និងតយ៉ាកក្រោយ២ម៉ែត្រក្នុងទំហំដីកាត់ជាឡូ មានក្បាល ១៥ម៉ែត្រX៤០ម៉ែត្រ ធ្វើលើដីសម្បទាជប៉ុន YNS ដែលបានសម្បទានផ្តល់ជូនដល់ សមាគមអតីត យុទ្ធជនកម្ពុជាខេត្តព្រះវិហារ សម្រាប់ចែកជូនគ្រួសារអតីតយុទ្ធជន ដែល គ្មានដី គ្មានផ្ទះ មានជីវភាពក្រីក្រលំបាក ។
ក្នុងការចុះសាងសង់នាពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានសមសគមន៍ អតីតយុទ្ធជនខេត្ត បានលើកឡើងថា នេះជាការយកចិត្តទុកដាក់របស់សម្ដេចប្រធាន ក៍ដូចជា សម្ដេចអនុប្រធាន និងសមាសភាពថ្នាក់ដឹកនាំ កំពូលៗសមាគមន៍អតីតយុទ្ធជនកម្ពុជា ធ្វើឲ្យសមាជិកអតីតយុទ្ធជនមានសង្ឃឹមក្នុងការរស់នៅបានល្អ ប្រសើរដូចប្រជាពលរដ្ឋដទៃ ក្រោយពីបញ្ជប់ដែលបានចូលរួមចំណែក ការពារជាតិមាតុភូមិឲ្យប្រទេសកម្ពុជារួចផុត ពីភ្លើង សង្រ្គាមដ៍ រាំរ៉ៃនេះផងដែរ៕ដោយ សេង ពិសិដ្ឋ