ខេត្តពោធិ៍សាត់:ជនសង្សយ័២នាក់រួមនិងអាវុធ២ដើមត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តពោធិ៍សាត់ធ្វើការឃាត់ខ្លួនបានគ្រាដែលពួកគេលាក់ទុកអាវុធប្រើប្រាស់ដោយខុសច្បាប់ ។
ករណីបង្ក្រាបបានជនសង្សយ័លាក់ទុកអាវុធដោយខុសច្បាប់ខាងលើនេះត្រូវបានធ្វើឡើងនៅវេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃទី១៧មីនា២០២១នៅក្នុងស្រុកក្រគខេត្តពោធិសាត់ ។
ស្នងការរងនគបាលខេត្តពោធិ៍សាត់លោកឧុត្តមសេនីយ៍ត្រី ម៉ូ លីដា បានអោយដឹងថាជនសង្សយ័ទាំង ២នាក់ខាងលើនេះមាន ១.ឈ្មោះ មិត្ត មន ភេទប្រុសអាយុ៥៦ឆ្នាំរស់នៅក្នុងភូមិក្បាលទាហ៊ាន ឃុំឈើតុំស្រុកក្រគរខេត្តពោធិសាត់និងមានមុខរបរមិនពិតប្រាកដ រួមនិងអាវុធ១ដើម ម៉ាកអឹម១៦ គ្រាប់ចំនួន២០គ្រាប់និងបង់១។
២ ឈ្មោះ ហេង ឆាង អាយុ 62 ឆ្នាំព្រោះនៅក្នុងភូមិកំរ៉ែងឃុំស្វាយសស្រុកក្រគរខេត្តពោធិ៍សាត់មានមុខរបរមិនពិតប្រាកដ៍រួមនិងអាវុធប្រភេទ អាកាបត់បង់១គ្រាប់៣២គ្រាប់ ។
ស្នងការងនគបាលខេត្តពោធិ៍សាត់បានអោយដឹងទៀតថាត្រូវបានខាងលោកទទួលពីមន្ទីបរិស្ថានខេត្តគ្រាដែលដែលពួកគេលាក់ទុកប្រើប្រាស់ដោយខុសច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហេង ឆាង បានឆ្លើយថាអាវុធទាំង២ដើមនេះគេនៅក្នុងរូង ឈើ ដោយឡែកឈ្មោះ មិត្ត មន បានឆ្លើយថារើសបាននៅចំណុចកំពង់ក្រូច ឃុំឈើតុំ ស្រុកក្រគ ខេត្តពោធិ៍សាត់នៅក្នុងព្រៃត្រែងមាត់ច្រាំស្ទឹងដោយខ្លួនលាក់ទុកដើម្បីបាញ់សត្វ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនិងអាវុធទាំង២ដើមកំពុងដំណើរការសាកសួរយកចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីផងដែរ ៕ដោយលោកស្រីសានផល្លា