សិស្ស ដែលបានដួលសន្លប់ទាំង២០នាក់នៅវិទ្យាល័យភ្នំធំស្រុកមង្គលបុរី មានអាការៈធូស្បើយ បន្ទាប់ពីការពិនិត្យតាមដានរបស់គ្រូពេទ្យ

បន្ទាយមានជ័យ : សិស្ស ដែលបានដួលសន្លប់ទាំង២០នាក់នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបុរី បានធូស្បេីយ ឡើងវិញហើយ បន្ទាប់ពីបានដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោងប្រមាណ៩ និង ៣០នាទីនាថ្ងៃទី១៧  ខែមីនា  ឆ្នាំ ២០២១ បង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ  នៅវិទ្យាល័យភ្នំធំ  ស្រុកមង្គលបូរី  ខេត្តបន្ទាយមានជ័យ  ។

លោក រ័ត្ន  ដាស៊ីណង់  អភិបាលស្រុកមង្គលបូរី អោយដឹងថា: វេលាម៉ោងប្រមាណ ៩និង៣០ នាទី  គឺមានសិស្សដួលសន្លប់ជាបន្តបន្ទាប់  នៅវិទ្យាល័យ   ភ្នំធំ  ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ សិស្សានុសិស្ស  ក៏ដូចជាលោកគ្រូបាននៅក្នុងសាលា  នាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់។

លោកអភិបាលស្រុក  បានបញ្ជាក់ថា  មូលហេតុដែលបង្កឲ្យមានសិស្សសាលាដួលសន្លប់ ជាបន្តបន្ទាប់នេះ  ដោយនៅវេលាម៉ោង៩ និង៣០  ដោយអាកាសធាតុមានការក្តៅខ្លាំង  ហប់ខ្យល់ទេីបធ្វេីឲ្យសិស្សដែលកំពុងតែរៀន  មានអាការៈថប់ដួលសន្លប់តែម្តង។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកក៏បានចុះទៅដល់ទីតាំងដេីម្បីបញ្ជូនសិស្សានុសិស្សទៅមន្ទីរពេទ្យ  ដោយខ្លះដឹកតាមម៉ូតូទៅមន្ទីរពេទ្យ  និងក្លីនីកក្បែរ  និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី ចំនួន៥នាក់។ លោក  រ័ត្ន  ដាស៊ីណង់  បានបញ្ជាក់ទៀតថា  ៖  រហូតមកទល់ម៉ោង១២ថ្ងៃត្រង់ នេះ  សិស្ស ដែលបានដួលសន្លប់ទាំង២០នាក់នោះមាន អាការៈធូស្បើយ  នឹងសិស្សខ្លះបានត្រលប់ ទៅគេហដ្ឋានរៀងៗខ្លួនវិញហេីយ ដែរ  នៅសល់មួយចំនួនពេទ្យកំពុងបន្តតាមដាន  ដែលអាច អនុញ្ញាតឲ្យចេញនៅរសៀលនេះផងដែរ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *