អាជ្ញាធរជាតិអប្សរា កំពុងដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៤ដើមនៅប្រាសាទក្រោលរមាស លើភ្នំគូលែន

សៀមរាប៖ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើមបន្ថែមទៀតដែលបង្កហានិភ័យខ្ពស់មកលើ រចនាសម្ពន្ធប្រាសាទក្រោលរមាស លើភ្នំគូលែន។ ការងារនេះធ្វើឡើងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទនេះកាន់តែធ្ងន់ធ្ងរ។

ដើមឈើដែលកំពុងកាត់ដកហូតរួមមាន ដើមសំបួរ៣ដើម និងដើមអាទិត្យ១ដើម ដែលស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតជាប់រចនាសម្ពន្ធប្រាសាទ មានប្រព័ន្ធឬស និងតួដើមមិនរឹងមាំ៕ដោយតាំង ហូ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *