តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងបាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត

បាត់ដំបងៈនៅថ្ងៃទី១៧ មីនា ២០២១ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និង ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ព្រមទាំង ឯកឧត្តម ព្រួញ រិទ្ធថា តំណាងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងបានដឹកនាំ សមាជិកក្រុមសម្តេច ក្រឡាហោមនិងក្រុមការងារមូលដ្ឋាន បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតនៅក្នុងមូលដ្ឋានឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងឱកាសនេះផងដែរឯកឧត្តម  ចន្ទ័សុផល ក៏បានផ្សព្វផ្សាយពីវិធានការ ៣ កុំ ៣ ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និងផ្សព្វផ្សាយច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវឺដ ១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលបង្កគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋ និងនាំយកអំណោយរបស់សម្ដេចក្រឡាហោម មនុស្សធម៌ សខេង ចែកជួនប្រជាពលរដ្ឋផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *