ខេត្ដស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងឯកឧត្តម ឌី វិជ្ជា សហភាព សហព័ន្ធកម្ពុជាខេត្តស្វាយរៀង ដោយមានចូលរួមពីក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ ក្រុមការងារ សសយក វិស័យមន្ទីរវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត គណៈកម្មាធិការ សសយក ស្រុក និងសប្បុរសជន បាននាំយកទឹកបរិសុទ្ធចំនួន ១,២០០យួររបស់ ឯកឧត្តមឌី វិជ្ជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង តាមរយៈ ក្រុមការងារ សសយក វិស័យមន្ទីរវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត និងសប្បុរសជន នានាត្រូវបានប្រគល់ជូនដល់រដ្ឋបាលស្រុកកំពង់រោទិ៍ សម្រាប់យកទៅប្រើប្រាស់ចាត់ចែងតាមមណ្ឌល ចត្តាឡីស័កក្នុងស្រុក។
មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខជាមួយរដ្ឋបាលស្រុក លោកបានកោតសរសើរនិង ថ្លែងអំណគុណដល់ទឹកចិត្ត ឆន្ទៈបងប្អូនក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាប់ខ្ជាប់ខ្ជួន។
បន្ថែមពីលើនេះ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម ឌី វិជ្ជា ប្រធាន សសយកខេត្តមកជូនដល់ រដ្ឋបាលស្រុកផងដែរ។ ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕