ក្រុមការងារនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ ដាំដើមឈើនៅខាងជើងខ្លោងទ្វារដីឆ្នាំង

សៀមរាបៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើជាមួយអង្គភាពនគរបាល ការពារបេតិកភណ្ឌប្រចាំតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅចំណុចប៉ុស្តិ៍ការពារខ្លោងទ្វារដីឆ្នាំង ខាងស្តាំដៃផ្លូវបំបែកទៅអង្គរក្រៅ។

កូនឈើទាំងនោះត្រូវបានដាំឡើងវិញដើម្បីបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ និងចូលរួមចំណែក ក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបណ្តុះកូនឈើ និងដាំកូនឈើជាច្រើនម៉ឺនរៀងរាល់ឆ្នាំ។ ក្រៅពីនោះ ក៏បានចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗក្នុងនិងក្រៅខេត្តសៀមរាប សម្រាប់ដាំដើម្បីបង្កើនគម្របឈើ៕ដោយតាំង ហូ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *