កំពង់ចាម : ក្នុង ឱកាស ទទួល ជំនួយ ពី សប្បុរសជន នានា កាលពី ព្រឹក ថ្ងៃ ទី ១៧ ខែមិនា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ បាន ថ្លែង អំណរគុណ ចំពោះ សប្បុរសជន ដែល បានផ្តល់ ការ ឧបត្ថម្ភ ទាំង ថវិកា និង សំភារៈ ដេីម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាល ខេត្ត ក្នុង ការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ- ១៩ ។ ដោយ ក្រុម ហ៊ុន ខ្មែរ ភូលវែល ហ៊្វែរឡូតធេីរី ខូ អិលធីឌី បានជួយ ឧបត្ថម្ភ ម៉ាស ចំនួន ២៥០០០ ម៉ាស ក្រុមហ៊ុនដី ឡូត៍អានសំណាងបឹងស្នាយ ជួយ ឧបត្ថម្ភ ថវិការចំនួន២លានរៀល លោកស្រី ជ័យ ហ៊ុយឡេង ជួយ ឧបត្ថម្ភ ទឹក បរិសុទ្ធ ចំនួន ១០០យួរ និង ទឹក ផ្លែឈើ ១០កេស លោកជំទាវ ម៉ែន ស្រីពៅ ជួយ ឧបត្ថម្ភ មី ចំនួន ៩កេស ទឹក ស៊ីអ៊ីវ ៨យួរ និង ទឹក បរិសុទ្ធ ចំនួន ១០កេស ដេីម្បី ជួយ ទំនុកបម្រុង ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល កំពុង ធ្វើ ធ្វើចត្តាឡីស័ក ផងដែរ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បាន ធ្វើ កា បែងចែក ម៉ាស ទាំងនោះ ទៅ ឲ្យមន្ត្រី ពាក់ព័ន្ធ និង ក្រុម យុវជន ស្រលាញ់ សន្តិភាព សម្រាប់ យក ទៅ ចែក ជូន ប្រជាពលរដ្ឋ នៅ តាម ផ្សារ នៅ តាម ទីសាធារណៈ ឬនៅ តាម តំបន់ ទីប្រជុំជន នានា ដេីម្បី ពញ្ញាក់ ស្មារតី រំលឹក ដាស់តឿន ដល់ បងប្អូន ប្រជាពលរដ្ឋ យើង ឲ្យ មាន ការ ពាក់ ម៉ាស់ ជា ប្រចាំ កុំបី មាន ការ ធ្វេសប្រហែស ឡេីយ ។ ដោយឡែក សម្ភារៈ គ្រឿង ហូបចុក ទាំងអស់ ត្រូវ បាន ប្រគល់ ជូន មណ្ឌល ចក្តាឡឺស័ក ក្នុង ខេត្ត ដើម្បី ទំនុកបម្រុង ដល់ ពលករ ចំណូលស្រុក និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើ ធ្វើចត្តាឡីស័ក ផងដែរ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ណែនាំ ដល់ ក្រុម ការងារ ឲ្យ ជួយ ធ្វើ ការ ផ្សព្វផ្សាយ រំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន ទាំងអស់ ឲ្យ មានការ ចូលរួម អនុវត្ត តាម កន្លង ថ្មី របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា គឺ ត្រូវ ការពារ ដោយ មាន ការ ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និង រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ។ និង កុំបី ចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និង កុំប៉ះពាល់គ្នា ៕