(ខេត្តកណ្តាល)៖ព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមក្នុងពិធីសំណេះសំណាល ត្រួតពិនិត្យការងារ និងប្រគល់អំ ណោ យ ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្ត កណ្តាល នៅសាលាខេត្តកណ្តាល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ សូមគោរពថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ បំផុត ចំពោះវត្តមាន ដ៏ ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងឯកឧត្តម លោក ជំទាវ លោកលោកស្រី ដែលបានឆ្លៀតពេលវេលា ដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតី និង ចូល រួមពិធី សំណេះ សំណាល ត្រួតពិនិត្យការងារ និងប្រគល់អំណោយជូនដល់រដ្ឋបាលខេត្ត សម្រាប់ ប្រើ ប្រាស់ ក្នុងការយទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល។អំណោយដ៏ថ្លៃថ្លាដែល ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបានប្រគល់ជូន នាពេលនេះ រួមមាន ៖ថវិកាចំនួន ២០០ ០០០ ០០០ រៀល (ពីររយលានរៀលគត់)
-សម្ភារមាន៖ អង្ករ ទឹកបរិសុទ្ធ មីជាតិ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស ននិងសាប៊ូលាងដៃ សរុបជាថវិកាចំនួន ២២៦ ៥០០ ០០០រៀល គិតជាថវិកាសរុប ចំនួន ៤២៦ ៥០០ ០០០ រៀល(បួនរយម្ភៃប្រាំមួយលាន ប្រាំរយពាន់រៀល)។ឯកឧត្តម គង់ សោភ័ណ្ឌ សូមលើកហត្ថប្រណម បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយ អភិបាល ប្រោសព្រំ ប្រសិទ្ធ ព រ ជ័ យ ជូន ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ខេត្ត កណ្តាល និង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ជួបប្រទះ តែ សេចក្តី សុខ សេចក្តីចម្រើន សុខភាពល្អ និងទទួលបាន ជោគជ័យ គ្រប់ភារកិច្ច៕