ព្រះ វិហារៈ ដោយ មានការ យកចិត្តទុកដាក់ និងមើលឃើញភាពខ្វះខាត លោក ឧត្តមសេនីយ៍ទោ សួ ស សុខ ដា រ៉ា ស្នងការ នគរបាលខេត្តព្រះវិហារ នៅថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ ២០២១នេះបានចាត់តាំងមន្រ្តីនគរបាល លោក វរសេនីយ៍ឯក រស់ សុធី នាយការិយាល័យ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច តំណាង លោក ឧត្តមសេនីយ៍ទោ ស្នងការ បាន ដឹកនាំ សហការី ចុះ សួរសុខទុក្ខ ដល់មន្រ្តីនគរបាល លោក អនុសេនីយ៍ឯក ផុ ន ផា ន់ ណា នាយ រង ផ្នែក ប្រឆាំង បទល្មើស វិស្វកម្ម ស្ថាបត្យកម្ម និង វិនិយោគ កំពុង សម្រាក ព្យាបាល ជំងឺ ( វះកាត់ ពោះវៀន ដុះ ខ្នែង ) នៅ មន្ទីរពេទ្យ បង្អែក ១៦ មក រា ខេត្តព្រះវិហារ ។
ក្នុង ការ សាកសួរ សុខទុក្ខ នេះ ផង ដែរ លោក វរសេនីយ៍ឯក រស់ សុធី នាយការិយាល័យ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច បាន ពាំនាំ ប្រសាសន៍ ផ្ដាំផ្ញើ សាកសួរ សុខទុក្ខ ពី សំណាក់ លោក ឧត្ត្តមសេនីយ៍ទោ សួ ស សុខ ដា រ៉ា ស្នងការ នគរបាល ខេត្ត អោយ ខិតខំ ថែរក្សា សុខភាព ដើម្បី ឆាប់ ជា សះស្បើយ និង ពាក់ ម៉ាស បាញ់់ អាកុល ជា ប្រចាំ ដើម្បី កុំអោយ ឆ្លង រីក រាលដាល ជម្ងឺ កូ វី ដ -១៩ ។
ក្នុង ឱកាស នោះ ផង ដែរ លោក វរសេនីយ៍ឯក រស់ សុធី បាន ប្រគល់ ថវិកា ចំនួន ១.០០០.០០០ រៀល ( មួយ លាន រៀល ) និង គ្រឿង ឧបភោគបរិភោគ មាន ដូច ជា ទឹកបរិសុទ្ធ ៤ កេស , ទឹកដោះគោឆៅ ចំនួន ១ កេស , ទឹក ផ្លែ ឈើ ចំនួន ១ កេស ដែល ជា អំណោយ របស់ ឧត្តមសេនីយ៍ទោ សួ ស សុខ ដា រ៉ា ស្នងការ នគរបាល ខេត្ត និង លោក ជំទាវ ក្នុង នោះ ដែរ នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច បាន ឧបត្ថម្ភ ថវិកា ចំនួន ៨០០.០០០ ( ប៉ែតសិប ម៉ឺន ) រៀល ផង ដែរ ដើម្បី ជួយ សម្រួល ក្នុង ការ ព្យាបាល ជំងឺ របស់មន្រ្តីនគរបាលផងដែរ ៕ដោយ សេង ពិសិដ្ឋ