ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា ខេត្តព្រះវិហារ បានដឹកនាំរដ្ឋបាលខេត្ត នាំយកសម្ភារទៅប្រគល់ជូន មន្រ្តីពន្ធនាគារខេត្តនិងសួរសុខទុក្ខ មន្រ្តីពន្ធនាគារ និងព្រមទាំងមតិផ្តាំផ្ញើ ឲ្យអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ក្នុងការប្រគល់សម្ភារនោះផងដែរ លោក ឧត្តម អគ្គា នុរក្ស ថ្នាក់ លេខ ២ យន់ ម៉ានី ប្រធានពន្ធនាគារ ខេត្តព្រះវិហារ សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ ដឹកនាំទាំងអស់ដែល តែងតែយកចិត្តទុកដាក់ដល់មន្រ្តីពន្ធនាគារ សម្ភារប្រគល់ជូន រួមមាន ទឹកសុទ្ធ ២០កេស. ម៉ាស់៥០ ប្រអប់តូច. អាកុល៣កាន. និងថវិកា ២លានរៀលផងដែរ៕ដោយ សេង ពិសិដ្ឋ