បាត់ដំបងៈ នៅរសៀលថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ នេះឯកឧត្តម ណុប ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានចាត់តំណាងឱ្យនាំយកម៉ាស់ចំនួ ន២០,០០០ម៉ាស់ (ពីរម៉ឺនម៉ាស់) មក ប្រគល់ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងសម្រាប់ប្រើប្រាស់បំពេញភារកិច្ចប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។
អញ្ជើញចូលរួមទទួលម៉ាស់ក្នុងឱ កាសនេះមានលោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោក លោកស្រីស្នងការរង នាយ នាយរងការិយា ល័ យ ជំនាញ និងកងកម្លាំងនគរបាលជាច្រើនរូប។ ក្នុងក្តីរីករាយបំផុតនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បា ល ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំនិងកង កម្លាំងនគរបាលទាំងអស់សូមគោរពថ្លែង អំណរ គុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារប ស់ ឯកឧត្តម ណុប ណារ៉ា ជាមួយនេះសូមគោរ ពជូនពរឯកឧត្តម លោកជំទាវព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕ឈុនខែម