ព្រះរាជអជ្ញារងសាលាដំបូងខេត្តព្រះវិហារ ណែនាំមន្ត្រីពន្ធនាគារ ផ្អាកឱ្យអ្នកទោសជួប សាច់ញាតិជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ព្រះវិហារៈ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោក វុធ សាវី ព្រះរាជអជ្ញារងអមសាលា ដំបូងខេត្តព្រះវិហារ តំណាងលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បាននាំសម្ភារការិយាល័យ រួមមាន៖ ម៉ាស៊ីនកំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ម៉ាស់ថ្នាំពេទ្យ ប្រគល់ជូនអង្គភាព ពន្ធនាគារខេត្តដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់។ នាឱកាសនេះ លោក វុធ សាវី ក៏បានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំសាលាដំបូងខេត្តព្រះវិហារ ជូនមន្ត្រីអង្គភាពពន្ធនា គារខេត្តគ្រប់លំដាប់ថ្នាក់ ដែលជានិច្ច ជាកាល បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បំពេញភារកិច្ច បានយ៉ាងល្អប្រសើរ ពិសេសលើការងារគ្រប់គ្រងអ្នកជាប់ឃុំឃាំង។ លោក វុធ សាវី ក៍បានណែនាំ ដល់មន្ត្រីពន្ធនាគារខេត្តព្រះវិហារ ត្រូវផ្អាកបណ្តោះអាសន្ន នូវការឱ្យជួប ប្រាស្រ័យ ទាក់ទងគ្នា រវាងសាច់ញាតិបងប្អូន និងអ្នកជាប់ឃុំឃាំង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ លោក វុធ សាវី ក៏បានណែនាំឱ្យមន្ត្រីពន្ធនាគារខេត្តទាំងអស់ ត្រូវចូលរួមអនុវត្តន៍ ឱ្យបាននូវអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *