ឯកឧុត្តម ម៉ៅធនិន អភិបាលខេត្តពោធិសាត់និងលោកជំទាវអញ្ជើញចុះ ពិនិត្យទីតាំងរៀបចំធ្វើ ចត្តាឡីសក័បំរុងថ្មីរបស់ខេត្ត

 

ខេត្តពោធិសាត់: ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងរៀបចំមណ្ឌលចត្តាឡីស័ក បម្រុងថ្មី របស់រដ្ឋបាលខេត្ត ត្រៀមសម្រាប់ទទួលបងប្អូនពលករ ដាក់ឱ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ នៅចំណុចការដ្ឋានទី១០ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ដោយសារតែចំនួនពលករខ្មែរត្រឡប់មកពីថៃ មានចំនួនកាន់តែច្រើនឡើង ក្នុងអំឡុងពេលពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់នោះ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង មណ្ឌលចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់ ក្នុងនោះក្រុងពោធិ៍សាត់ មានចំនួន២កន្លែង និងត្រៀមបន្ថែម៣កន្លែងទៀតនៅ ស្រុកបាកាន មានចំនួន៥កន្លែង.ស្រុកកណ្តៀង មានចំនួន៤កន្លែង.ស្រុកក្រគរ មានចំនួន៣កន្លែង. ស្រុកតាលោសែនជ័យ មានចំនួន២កន្លែង .ស្រុកភ្នំក្រវាញ មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែងទៀតនៅ ស្រុកវាលវែង មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែងទៀត។ ដោយឡែករដ្ឋបាលខេត្តក៏បានត្រៀមបម្រុងបន្ថែម នូវទីតាំងចត្តា ឡីស័កថ្មីមួយទៀត នៅការដ្ឋានទី១០ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ប្រសិនបើទីតាំងមណ្ឌល ចត្តាឡី ស័កនានាតាមបណ្តា ក្រុង ស្រុក ពេញ៕ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *