ឯកឧត្ដម ម៉ែន វិបុល អញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីអគ្គនាយក គម្រោង អចលនទ្រព្យភូមិមរតកដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀងសម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩

ខេត្តស្វាយរៀង៖  នាព្រឹកថ្ងៃអង្គារ៣ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត  បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង  ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង។

អំណោយទាំងនោះរួមមាន៖  ម៉ាស 15កេស ស្មើនឹង៣៧,៥០០ម៉ាស់,  អាល់កុល 08កាន និងថវិកា មួយចំនួនទៀត  ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង ។

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តមានប្រសាសន៍ថ្លែងនូវការអរគុណដល់លោកអគ្គនាយកគម្រោង អចលនទ្រព្យភូមិមរតក  ដែល បានចូលរួមបរិច្ចាគនូវអំណោយ និងថវិការផ្តល់ឱ្យរដ្ឋបាល ខេត្តស្វាយរៀង សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទាំងនេះ សបញ្ជាក់ឱ្យ ឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយ គ្នាក្នុងគ្រាលំបាក។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅ ចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន  ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *