ក្មេងស្រី២នាក់បងប្អូនបានជិះកង់ចេញពីភ្នំពេញទៅផ្ទះនៅខេត្តកំពង់ចាមបានវង្វេងផ្លូវមកដល់ស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង:ក្មេងស្រី២នាក់បងប្អូនបានជិះកង់ចេញពីភ្នំពេញទៅផ្ទះនៅខេត្តកំពង់ចាមបានវង្វេងផ្លូវមកដល់ស្រុកកំពង់ត្រឡាចគ្រាដែលមានការសង្ស័យប្រជាពលរដ្ឋឃាត់សាកសួរនិងកំពង់ត្រូវបានផ្តល់បាយទឹកដើម្បីស្វែងរកសាច់ញ្ញាតបងប្អូនករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី ១៥មីនា២០២១ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្មេងស្រី០២នាក់ជិះកង់និងវង្វេងផ្លូវ មកដល់ភូមិដើមពពេល ឃុំថ្មឥដ្ឋស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងក្មេងស្រីទី ១.ឈ្មោះ ឡាយ ស៊ីងឡាង ភេទស្រីអាយុ14ឆ្នាំ

២.ឈ្មោះ ឡាយ ស៊ីងលាន់ ភេទស្រី អាយុ១២ឆ្នាំក្មេងទាំង ២ មានទីលំនៅភូមិ អូរស្ទឹងឆ្លាំង ស្រុកចំការលើ ខេត្តកំពង់ចាមនិងមានឪពុកឈ្មោះ ឡាយ និងម្ដាយឈ្មោះ ជីម ។

តាមការសាកសួពីសមត្ថកិច្ចក៍ដូចជាប្រជាពលរដ្ឋបានអោយដឹងថាប្រមាណ១ខែមុន ក្មេងទាំងពីរនាក់ត្រូវបានម្ដាយមីងម្នាក់ឈ្មោះ ហៀង បាននាំយកទៅនៅជាមួយនៅភ្នំពេញ រហូតដល់ថ្ងៃទី១៥មីនា២០២១ .ម៉ោង 12:00នាទីថ្ងៃត្រង់ ក្មេងស្រីទាំងពីរនាក់បានជិះកង់ចេញពីភ្នំពេញដោយមិនបានប្រាប់ម្ដាយមីងទេគឺក្នុងគោលបំណងត្រឡប់ទៅស្រុកកំណើតឯខេត្តកំពង់ចាមវិញប៉ុន្តែមិនពួកគេមិនស្គាល់ផ្លូវទើបបានជិះវង្វេងធ្លាក់មកដល់ឃុំស្រុកខាងលើ ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងទៀតថាលុះដល់ ម៉ោង៧និង៣០នាទី យប់ថ្ងៃដដែល ក៏ជិះមកដល់ចំណុចមុខវត្តសិរីគង្គា(ត្រពាំងខ្ចៅ) ដោយមានការសង្ស័យអ្នកភូមិ ក៏បានហៅធ្វើការសួរនាំ ទើបដឹងថាគាត់វង្វេងផ្លូវ នឹងត្រូវបានឈ្មោះមុំ សីហា ហៅ មើកឃាត់និង បានរាយការណ៍ជូនសមត្ថកិច្ច និងបានផ្ដល់បាយទឹកនិងកន្លែងស្នាក់នៅបណ្ដោះអាសន្ន សិនផ្ទះរបស់ គាត់ដើម្បីរង់ចាំសាច់ញាតិបងប្អូនមកទទួល។អធិការនគបាលស្រុកកំពង់ត្រឡាចលោកវរះសេនីយ៍ឯក ននស៊ីណាត បានអោយដឹងនៅព្រឹកថ្ងៃទី១៦មីនា២០២១ថាក្មេងស្រីទាំងពី នាក់ខាងលើនេះកំ ត្រូវបានប្រជាពលរដ្ឋមើលថែរក្សានីភូមិឃុំខាងលើនៅឡើយទេ ។

លោកក៍បានធ្វើការអំពាវនាវដល់បងឪពុក.ម្តាយ.ប្អូនសាច់ញ្ញាតក្មេងស្រីទាំង២នាក់ដែលមានភិនភាគដូចរូបភាពខាងលើសូមមេត្តាមកទំនាក់ទំនងជាមួយសមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចដើម្បីនាំយកទៅលំនៅឋានវិញផងដែរ ៕ ដោយ លោកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *