ព្រះវិហារៈដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចាត់តាំង លោក សេង ម៉េងស្រ៊ុន និង លោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ នាំយកសម្ភារៈមួយចំនួនរួមមាន ៖
១. ប៉ារ៉ាសេតាមុល 1200គ្រាប់ ២.អាលុយមីញ៉ុម1000គ្រាប់ ៣.អាមុកស៊ីលិន 500គ្រាប់ ៤.វីតាមីនសេ500គ្រាប់ ៥.ម៉ាស់ចំនួន ២០ ប្រអប់ ៦.ម៉ាស៊ីនព្រីន ១គ្រឿង ៧.computer ១គ្រឿង ប្រគល់ជូនពន្ធនាគារខេត្តព្រះវិហារ ដើម្បីប្រើប្រាស់តាមការចាំបាច់ ។
ក្នុងការចុះចែកសម្ភារៈប្រើប្រាស់នេះដែរ លោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារក៏បានចុះ ពិនិត្យមើលមន្ទីឃុំឃាំងនិងបានណែនាំមន្រ្តីពន្ធនាគារខេត្តអោយបន្តផ្អាកជាបណ្តោះអាសន្ននូវការជួបប្រាស្រ័យទាក់ទងពីសាច់ញាតិ បងប្អូនរបស់ជនជាប់ឃុំឃាំង ដើម្បីចូលរួមទប់ស្កាត់ការរីរាលដាល ជម្ងឺកូវីត ១៩ (Covid-19) នឹងត្រូវអនុវត្តតាមវិធានការការពារ គឺ
? ៣ ការពារ
១- ពាក់ម៉ាស់
២- លាងដៃ
៣- គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី 1,5ម៉ែត្រ ឡើងទៅ)
? ៣ កុំ
១- កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក
២- កុំទៅកន្លែងមានមនុស្សច្រើន
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើមផងដែរ៕