លោកវរសេនីយ៍ឯក នូ ប៊ុនថារ៉ុម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា អនុប្រធាន សមាគមន៍អតីតយុទ្ធជនខេត្តព្រះវិហារ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ សមាគមន៍ខេត្ត មានប្រធាន អនុប្រធាន សមាគមន៍.ស្រុក ប្រធានសាខា រួមនិងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាបេឡា មរណៈសង្រ្គោះចំនួ ន ៤,០០០,០០០៛ ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលមានឈ្មោះ ឡុច ឡុក ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនពិការ រស់នៅភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។ ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងការចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះនោះផងដែរ លោកវរសេនីយ៍ឯក នូ ប៊ុនថារ៉ុម បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសាកសួសុខទុក្ខ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ពីសំណាក់ថ្នាក់ ដឹកនាំកំពូលៗ របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសមាគមន៍តែងតែយកចិត្ត ទុកដាក់ដល់បងប្អូនយើងមិនថាអ្នកនៅរស់រឺក៍ស្លាប់នោះឡើយព្រោះថាបងប្អូនធ្លាប់បានចូលរួមចំណែកការពារជាតិមាតុភូមិឲ្យរួចផុតពីភ្លើងសង្រ្គាមឲ្យប្រទេស ប្រែក្លាយនូវបញ្ជប់សង្រ្គាមឈានទៅដល់ មានការអភិវឌ្ឍន៍ មានសុខសន្តិភាពក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាយើងនេះផងដែរ៕ដោយ សេង ពិសិដ្ឋ