ខេត្តកំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួចន្ទ័ឌឿនបានចេញសេចក្តីជូនដំណឹង បន្ទាន់១ស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួប ជុំផ្សេងៗនៅតាមបណ្តាលក្រុង.ស្រុកទាំងអស់ស្តីពីការពារន៨ងទបើស្កាត់នៃការរីករាលដាលនៃជម្ងឺកូវិដ.១៩ ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជម្រាបជូន លោកអភិបាលក្រុង .ស្រុក និងស្ថាប័នមានសមត្ថកិច្ច ឱ្យជ្រាបថា ដោយសារស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ដែលបាននឹងកំពុងកើតមានក្នុងសហគមន៍គួរឱ្យបារម្ភ។
ដូចនេះដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះ ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំងសូមជម្រាបជូន លោកអភិបាលក្រុង ស្រុក និងស្ថាប័នមានសមត្ថកិច្ចទាំងអស់សូមមេត្តា ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន.ភូមិ ឃុំ. សង្កាត់.និងស្ថាប័នមានសមត្ថកិច្ចឱ្យផ្អាកជាបណ្តោះ អាសន្ននូវ កម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូន ដំណឹងជាថ្មី ។ ជាមួយគ្នានេះ ត្រូវបន្តណែនាំ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តតាម ការណែនាំ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការ “៣ការពារ និង ៣កុំ”។រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមការយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីទាំងអស់នេះ ។ ពាក់ពន្ធនិងករណីខាងលើនេះ សូម លោកអភិបាលក្រុង ស្រុក និងស្ថាប័នមានសមត្ថកិច្ច ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ក្នុងនោះផងដែរអាជ្ញាធខេត្តកំពង់ឆ្នាំងបានអោយដឹងផងដែរថា ក្រោយពីទួលបានបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនក្នុងនោះខេត្តកំពង់ឆ្នាំងបានគិតគូជ្រើសរើសទីតាំងសម្រាប់រៀបចំបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ19 គិតគូរពីសុវត្ថិភាពមិនឲ្យប៉ះពាល់ ដល់សុខ មាល ភាពប្រជាពលរដ្ឋទើបក្រុមការងារបានពិនិត្យនិងសម្រេចជ្រើសរើសទីតាំងចំនួន 4 នៅក្នុង ខេត្តកំពង់ឆ្នាំងមាន ១.នៅវត្តទួលខ្សាច់ដែលស្ថិតនៅក្នុងស្រុករលាផ្អៀ ២.នៅវត្តត្រពាំងខ្ចៅដែល ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ៣.វត្តសុវណ្ណណេ ដែលស្ថិតនៅក្នុងស្រុកទឹកផុសនិងទី ៤.នៅវត្តសេរី ដែលស្ថិតនៅក្នុងស្រុកបរិបូរណ៍ផងដែរ ៕ ដោយសិក្ខារិន