«កូនឈើប្រណីត» ដែលសម្តេចតេជោ ហ៊ុន សែន ដាំជាង៥ម៉ឺនដើម នៅឧទ្យានជាតិតេជោសែនប្ញស្សី ត្រឹប ត្រូវភ្លើងឆេះបំផ្លាញអស់

ព្រះវិហារៈ កូនឈើចំនួនប្រមាណ ៥ម៉ឺនដើម នៅលើដីជាង ១០០ហិកតា នៅក្នុងតំបន់ឧទ្យានជាតិ តេជោសែនប្ញស្សីត្រឹប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលដុះកម្ពស់១ម៉ែត្រ ១ម៉ែត្រកន្លះទៅហើយនោះ ត្រូវបានភ្លើងឆាបឆេះស្ទើរតែទាំងស្រុង។ជុំវិញការករណីភ្លើងឆេះ កូនឈើប្រណិតទាំងនេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសន្និដ្ឋាន ថាប្រហែលមានជនអកតិលួចដុត ព្រោះថាក្នុងផ្ទៃដី ១០០ហិចតា ភ្លើងឆេះទៅដល់៣កន្លែងឯណ្ណោះ ហើយលោកបន្តថា «កូនឈើប្រណីតៗទាំងអស់នោះ ជាការខិតខំប្រឹងប្រែងដាំឡើងវិញ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា អញ្ជើញមកដាំ ដើម្បីផ្ដល់ជាធនធានធម្មជាតិទុកដល់ក្មេងជំនាន់ក្រោយ អាចថែរក្សាបន្តទៀត ទៅថ្ងៃខាងមុខ ត្រូវបានជនអគតិ ធ្វើការដុតបំផ្លាញ ដែលកូនឈើទាំង៥ម៉ឺននោះ ភាគច្រើនជាប្រភេទ ឈើបេង ឈើធ្នង់ មានចំនួនជាង៥ម៉ឺនដើម»។ហើយចាប់ផ្ដើមឆេះពីម៉ោង ១១ព្រឹករហូតដល់ម៉ោង៤ រសៀលថ្ងៃទី១៤ មីនាប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ រៀបរាប់ពីអារម្មណ៍សោកស្ដាយខ្លាំង ជាពន់ពេក បន្ទាប់ពីបានឃើញសភាពកូនឈើប្រណីតឈើដែលខំដាំទាំងនោះ ត្រូវបានឆេះអស់ស្ទើរ ទាំងស្រុងក្នុងរយៈមួយពព្រិចភ្នែក ដោយសារជនអគតិ ភាពឈ្លានីស និងដោយសារកម្លាំងជំនួយ ក្នុងការពន្លត់មានចំនួនតិចពេក មិនអាចជួយពន្លត់ទាន់បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារ ក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *