ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មករប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជម្រុញការអនុវត្តការងារ តួនាទីភារកិច្ចរបស់ផ្នែកទីតាំងហានីភ័យ នៃក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្តស្វាយរៀង ដើម្បីទទួលប្រសិទ្ធិខ្ពស់ក្នុងការអនុវត្ត នៅសាលប្រជុំVIPអគារ(ខ) សាលាខេត្តស្វាយរៀង។