លោកនាយឧត្តមសេនីយ៍ សៅ សុខា សំណេះសំណាលនិងប្រគល់រថយន្ត១គ្រឿងជូនគណកម្មការ ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ស្រុករមាសហែកនិងម៉ូតូចំនួន១៦គ្រឿងដល់មន្ត្រីសុខាភិបាលសម្រាប់ បម្រើការងារតាមមណ្ឌលសុខភាពទាំង១៦ក្នុងស្រុករមាសហែកនិងបានផ្តល់ម៉ាស៊ីនវាស់កំដៅ៥០គ្រឿង

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១៤មិនា២០២១នេះលោកនាយឧត្តមសេនីយ៍សៅ សុខា សមាជិកអចិន្ត្រែយ៍គណកម្មាធិកាកណ្តាលនិងជាប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងប្រគល់រថយន្ត១គ្រឿងជូនគណកម្មការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ស្រុករមាសហែកនិងម៉ូតូចំនួន១៦គ្រឿងដល់មន្ត្រីសុខាភិបាលសម្រាប់ បម្រើការងារតាមមណ្ឌលសុខភាពទាំង១៦ក្នុងស្រុករមាសហែកនិងបានផ្តល់ម៉ាស៊ីនវាស់ កំដៅ៥០គ្រឿង មួកសុវត្ថិភាព៥០ផងដែរ។ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវ តំណាងរាស្ត្រ មន្ត្រីរាជការកងកម្លាំងទាំង៣ភេទជាច្រើនរូប។លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានរាយការណ៍អង្គពិធី ថាដើម្បីឆ្លើយតប ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ កន្លងមកនៅឆ្នាំ២០២០ រដ្ឋបាលស្រុក បានបង្កើតច្រកគោលដៅ០៥ទីតាំងតាមព្រំដែនរវាងខេត្តព្រៃវែង _ស្វាយរៀងក្នុងការ ត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋជាពលករដែលវិលត្រឡប់មកពីបណ្តាខេត្តនានាក្នុងនិងក្រៅប្រទេស។ មណ្ឌលចត្តាឡីសក័កម្រិត២ ខេត្តនៅវត្តអណ្តូងត្របែកនិងសាលាបឋមសិក្សាអណ្តូងត្របែក និងចត្តាឡីស័កម្រិត១ តាមកំណត់គោលដៅ គឺសាលបឋមសិក្សាតាមបណ្តាឃុំចំនួន១៥ទីតាំង។ មណ្ឌលចត្តាឡីសក័កម្រិត២ខេត្តនៅមន្ទីរពេទ្យស្រុកប្រតិបត្តិស្រុករមាសហែក។សមិទ្ធិផលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ការត្រួតពិនិត្យសុខភាពនិងស្គែនកំដៅពលករមកពីបណ្តាខេត្តនានាក្នុងនិង ក្រៅប្រទេស។១,ប៉ុស្ត៍វត្តអណ្តូងត្របែក(ច្រកកំចាយមារ-អណ្តូងត្របែក)១១៦នាក់ស្រី៥៣នាក់។ ២,ប៉ុស្ត៍ក្រសាំង១(ច្រកកំចាយមារ-កំរ៉ែង) ចំនួន៨១នាក់ស្រី៣៣នាក់។ ៣,ប៉ុស្ត៍ក្រសាំង២ (ច្រកកំចាយមារ-វត្តតាមិញ)២៥៩នាក់ស្រី១០០នាក់។៤,ប៉ុស្ត៍សាលាបឋមសិក្សាម្រាម (ច្រកមេសាង-បឹងភេ)៦៩នាក់ស្រី៣នាក់។៥,ប៉ុស្ត៍វត្តបាលង្គ័ជា(ច្រកមេសាង-វត្តបាលង្គ័ជា)៦២នាក់ស្រី៣០នាក់សរុប ៥៩៣នាក់ស្រី២៤៧នាក់។

ក-ពលករចំណាកស្រុកមកពីក្រៅប្រទេសសរុប១,៥០៤នាក់ស្រី៥០៨នាក់  ក្នុងនោះមកពីសហរដ្ឋ អាមេរិក០១នាក់ប្រុស មកពីប្រទេសរុស្ស៊ី០១នាក់ ប្រុស មកពីប្រទេសម៉ឡេស៊ី០៤នាក់ស្រី៣នាក់ មកពីប្រទេសកូរ៉េ ៥៦នាក់ស្រី១២នាក់ មកពីប្រទេសជប៉ុន០៣នាក់ និងមកពីប្រទេសថៃ ១,៤៣៥នាក់នាក់ស្រី៤៩៣នាក់។ខ-ពលករមកពីក្រៅប្រទេសបានធ្វើចត្តាឡីសក័នៅតាមព្រំដែន ១៣៧នាក់ស្រី៦៤នាក់។គ-ពលករនិងសិក្ខាកាមនគបាល(មិនមែនប្រជាពលរដ្ឋស្រុករមាសហែក) មកពីក្រៅប្រទេសបានធ្វើចត្តាឡីសក័កម្រិត២ខេត្តចំនួន៥៥នាក់ស្រី១៣នាក់កឺ៖សិក្ខាកាមនគបាលមកពីប្រទេវៀតណាម២៦នាក់ ពលករមកពីប្រទេសវៀតណាម២៦នាក់ស្រី១០នាក់និងពលករ ជានារីរង គ្រោះមកពីប្រទេសចិន ចំនួន០៣នាក់ស្រី។

ឃ-ពលករបានធ្វើចត្តាឡីសក័កម្រិត២ ខេត្តសរុប៦២៣នាក់ស្រី២៣៩នាក់ហើយបានយកសំណាក ទៅវិភាគរោគវិនិច្ឆ័យកូវីដ១៩ លើកទី១ចំនួន១,៦២៣នាក់ស្រី២៣៩នាក់លើកទី២ ចំនួន៥៦៥នាក់ ស្រី២១៤នាក់លទ្ធផល (អវិជ្ជមាន)។លោកស៊ូ ម៉ុលបន្តទៀតថា នៅឆ្នាំ២០២១នេះ មណ្ឌលធ្វើចត្តាឡី សក័កម្រិត២ ខេត្តនៅឃុំមុខដា និងដោយឯកភាពកំណត់យកគ្រប់ទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ថ្នាក់ឃុំធ្វើជាកន្លែងចត្តាឡីសក័សម្រាប់ពលករដែលវិលត្រឡប់ក្រៅប្រទេសមកផ្ទះសម្បែង វិញ។បានបង្កើតគណកម្មការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុងនិអនុ គណកម្មការថ្នាក់ ឃុំសង្កាត់ដើម្បីប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ឆ្លើយតបគ្រប់គ្រងឲ្យមានប្រសិទ្ធិ ភាព។ឯកឧត្តមសៅ សុខា ប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះមូលដ្ឋានជួយ ស្រុករមាសហែកបានថ្លែង កោតសរសើរដល់ថ្នាក់ដឹកនាំថ្នាក់ខេត្តថ្នាក់ស្រុកឃុំនិងកងកម្លាំងនគបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទបានសហការគ្នាល្អជាមួយមន្ត្រីសុខាភិបាល ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ ១៩ ក្នុងឆ្នាំ២០២០ បានជោគជ័យ (អវិជ្ជមាន)សូមកោតសរសើរយុទ្ធជនអាវ ស កងកម្លាំងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងអនុវត្តតាមគោលការណ៍របស់ ក្រសួងសុខាភិបាលការពារសុខភាពជូនប្រជាពលរដ្ឋជាពិសេសស្រុករមាសហែក (អវិជ្ជមានកូវីដ១៩ )នេះគឺ ជោគជ័យហើយត្រូវតែបន្តអនុវត្តវិធាន (៣ការពារ ០៣កុំ)ឲ្យមានប្រសិទ្ធិភាព។ឯកឧត្តមក៏បាន ពាំនាំ ការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋមន្ត្រីរាជការជនរួមជាតិទាំងសូមជនពរ មានសុខភាពល្អទាំងអស់គ្នា។

ឯកឧត្តមបន្តថា ការធ្វើចត្តាឡីសក័ គឺជាការរក្សា កម្លាត ដូច្នេះត្រូវរៀបចំដាក់គ្រែ ឲ្យបានចម្ងាយ២ម៉ែត្រ ពីគ្នា និងឲ្យមានបរិស្ថានល្អ គោលការណ៍ទី១ធានាសុខភាពជូនប្រជាពលរដ្ឋ កន្លែងស្នាក់នៅស្អាត ត្រូវផ្តល់ឃីដ១ (មុង ១ ភួយ១ កន្ទេល១  ខ្នើយ១ និងក្រមារ១)ម្ហូបអាហារហូបចុកគ្រប់គ្រាន់  ទឹកប្រើ ប្រាស់  ភ្លើង  បង្គន់អនាម័យ មានទូរទស្សន៍មើលកំសាន្តដោយមានVCD ចាក់ស្បតអប់រំរូបភាពកូន ក្មេងស្លាប់ដោយកូវីដ១៩ ការយកសំណាកក្មេងយំ ការនាំគ្នាទៅចាក់វ៉ាក់សាំង ការពារកូវីដ១៩ ផ្សព្វផ្សាយច្បាប់ស្តីពីកូវីដ១៩ អនុក្រិត្យស្តីពីបទល្មើស ការផាកពិន័យ នៃបទល្មើសកូវីដ១៩ និងវិធាន ការ ៣ការពារ ៣កុំ ដើម្បីឲ្យប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីសក័បានមើលហើយបានយល់។ ត្រៀមឃីដ ក្នុង១ឃុំ២០ឈីដស្មើ១៦ឃុំ៣២០ឃីដ ហើយបើមានពលករមកធ្វើចត្តាឡីសក័នៅឃុំណា ១០នាក់ត្រូវិចែក១០ទិញថែម១០ឲ្យគ្រប់ត្រៀម២០ឃីដវិញចំពោះពលករដែលធ្វើចត្តាឡីសក័គ្រប់១៤ថ្ងៃអវិជ្ជមានត្រឡប់ទៅផ្ទះវិញគឺឲ្យយកឃីដទៅផ្ទះតែម្តង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *