ខេត្តកំពង់ឆ្នាំង:ប្រជាពលរដ្ឋដែលមានមុខរបរធ្វើម្ទេសឆ្អើរលក់សប្បាយរីករាយពេលដែលមុខរបរមួយនេះកំពុងតែមានតម្លៃខ្ពស់នៅលើទីផ្សារដែលពីមុនៗមិនធ្លាប់មាន ប្រជាពលរដ្ឋដែលមានមុខរបរ ធ្វើម្ទេសឆ្អើរ លក់ ឈ្មោះ លាក់ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំងក្រុង កំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃ១៤មីនា២០២១ថា គ្រួសារគាត់មានមុខរបរឆ្អើត្រីលក់តែដល់ ផុតខ្នើត្រីនិងបន្តធ្វើម្ទេសឆ្អើដែលគាត់បានទិញម្ទេសស្រស់ៗពីប្រជាពលរដ្ឋដាំនៅខ្នងកោះនិងចំការតាមដងទន្លេឆ្ងាយៗនៅក្នុងខេត្តកំពង់ឆ្នាំង ។លោកបានអោយដឹងទៀតថាឆ្នាំនេះម្ទេសស្រសដែលគាត់ បានឆ្នាំនេះមានតម្លៃ២៨០០រៀលក្នុង១គីឡូក្រាមថ្ងៃនេះគាត់ទិញបានតែ១តោនដោយថ្លៃឈ្នួល វះម្ទេស១០០គីឡូ១៥០០រៀល.ថ្លៃហាលមួយ ថែប១៥០០រៀល.ដោយឡែកគ្រាប់គាត់លក់អោយគេ យកទៅធ្វើទឹកមកទេសខ្លះទៀតក៍បានលក់គ្រាបអោយទៅអ្នកចំការយកទៅដាំវិញក្នុងនោះមានថ្លៃអំបិល១០០គីឡូតម្លៃ២៣ម៉ឺនរៀលផងដែរ ។ ប្រជាពលរដ្ឋខាងលើបានអោយដឹងថាម្ទេសស្រស់ ១០០គីឡូក្រោយពីធ្វើរួចរាល់ទៅជាម្ទេសគ្រាមវិញបានពី១៥គីឡូទៅ១៦គីឡូតែប៉ុណ្ណោះបានន័យថាស្រកបាត់ច្រើនណាស់ ។គាត់បានអោយដឹងទៀតថាឆ្នាំនេះតម្លៃម្ទាស់គ្រាមដែលបានធ្វើរួច រាល់តម្កៃ២០០០០រៀលទៅ២១០០០ដែលខុសពីតម្លៃឆ្នាំទៅត្រឹមតែ១៥០០០រៀលទៅ១៦០០០រៀល ។ស្ត្រីម្នាក់ទៀតឈ្មោះ ធី ដែលកំពង់សាលម្ទេសបានអោយដឹងថាតម្លៃម្ទេសគ្រៀម បើនៅតែថេ ត្រឹមតែ២០០០០រៀទៅ២១០០០រៀលកុំធ្លាក់ចុះនោះពួកគាត់សប្បាយរីករាយបំផុត ។ បងស្រីបានអោយដឹងទៀតថាឆ្នាំនេះ ផ្កែម្ទេសស្រស់ទើបត្រូវបានបេះនៅដើមដៃហើយពិបាករកទិញ គ្រាដែលកសិកដឹកតាមការណូតយកមកលក់អោយផ្ទាល់ៗរៀងបានថោកបន្តិច.បើតម្កៃទិញតពីម៉ូយនៅកំពង់ផែតម្លៃ១គីឡូ៣០០០រៀល ។ គាត់បាននិយាយអោយដឹងទៀតថា បើផ្លែម្ទេសសម្បូរវិញ ប្រហែល ជាតម្លៃធ្លាក់ចុះហើយមិននៅតម្លៃដូចពេលនេះទេ ៕ ដោយលោកស្រីសានផល្លា