លោកជំទាវអភិបាលខេត្តប៉ៃលិន នាំយកអំណោយផ្ទះ១ខ្នង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋម្នាក់ រងគ្រោះដោយទឹកជំនន់និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ចំនួន១៩គ្រួសារ រងគ្រោះដោយសារវិបត្តិកូវីដ១៩

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន មន្ទីរអង្គភាពជុំវិញខេត្ត  យុវជនកាកបាទក្រហម យុវជន ស. ស យ.ក រួមនឹងក្រុមការងារ បានអញ្ជើញចូលរួមក្នុងប្រគល់ផ្ទះចំនួន១ខ្នង និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ចំនួន១៩គ្រួសារ ដែលមានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ១៩ នៅភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ថ្លែងនៅក្នុងពិធីនេះ លោកជំទាវ បានពាំនាំនូវក្តីនឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកតា លោកយាយ ពុកម៉ែបងប្អូន ដែលកំពុងជួប ការលំបាកគ្រប់ទីកន្លែង។ លោកជំទាវ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់នៅក្នុង ដំណាក់ កាលនៃការឆ្លងជំងឺកូវីដ១៩ នេះ ត្រូវការរស់នៅបែបគន្លងថ្មី ដោយរក្សាអនាម័យឱ្យបានជាប់ជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ៖ ផ្ទះ១ខ្នងនេះ ត្រូវបានប្រគល់ជូនលោកតា ដើក ថា អាយុ៦០ឆ្នាំ ដែលផ្ទះរបស់គាត់ ពីមុននៅភូមិដីស ឃុំស្ទឹងត្រង់ ត្រូវបានជំនន់ទឹកភ្លៀងបានវាយបំផ្លាញ និងអូសយកទៅទាំងស្រុង កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ។ លោកតាមានចិត្តសប្បាយរីករាយ និងបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះដម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំខេត្ត និងក្រុមការងា ចុះជួយភូមិ ឃុំ ដែលបានជួយដោះស្រាយទុក្ខលំបាកលោកតា អោយបានធូរស្រាលឡើងវិញ ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន១៩គ្រួសារ និងម្ចាស់ផ្ទះនាពេលនេះ រួមមាន អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី១កេស និងអាវរងារ១ និងថវិកាមួយចំនួន ៕ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *