សៀមរាប ៖ បុរស ម្នាក់ ដែល ត្រូវបាន គេ ស្គាល់ ថា ជា ចាងហ្វាង កាសែត អាណាចក្រ ខ្មែរ ត្រូវបាន ក្រុម ឈ្មួញ រកស៊ី ដឹកឈើ លបវាយ បណ្តាល ឲ្យ រងរបួស ធ្ងន់ធ្ងរ ។
ជនរងគ្រោះ មានឈ្មោះ ប្រ៊ ន សាន មុខរបរ ចាងហ្វាង កាសែត អាណាចក្រ ខ្មែរ
ហើយបើតាម ការរៀបរាប់ ពី ជនរងគ្រោះ បាន ឲ្យ ដឹងថា នៅវេលា ម៉ោង ១១ និង ៣០ នាទី យប់ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២១ នៅ ចំណុច មុខ ប្រាសាទបឹងមាលា ស្រុក ស្វាយ លើ ខេត្តសៀមរាប ខណៈ លោក កំពុងតែ ដេក លង់លក់ក្នុងរថយន្ត ស្រាប់ តែមាន ជន មិន ស្គាល់មុខ ដែល លោក ដាក់ ការសង្ស័យថា ជាក្រុមឈ្មួញ រកស៊ី ដឹកឈើ បាន លួច វាយ លោក បណ្តាល ឲ្យ រងរបួស ធ្ងន់ ។
ក្រោយពេល កើតហេតុ ជនរងគ្រោះ ក៏បាន ទៅ ដាក់ពាក្យ បណ្តឹង ដើម្បី ឲ្យ សមត្ថកិច្ច ជួយ រក យុត្តិធម៌ និង ស្រាវជ្រាវ ចាប់ ជនដៃដល់ យកមក ផ្តន្ទាទោស តាមផ្លូវ ច្បាប់ ៕ SKS