ថាមែនៗយុវជនដំបូងនៅស្រុកព្រៃនប់ រងពិន័យអស់ ១ លានរៀលក្តៅៗ ព្រោះឆ្វេចឆ្វាចជិះម៉ូតូគេច ប៉ុស្តិ៍ត្រួតពិនិត្យធ្វើចត្តាឡីស័ក

 

ព្រះសីហនុៈ  យុវជន ២ នាក់  ជិះ ម៉ូតូ   បើក គេច ពី គោលដៅ ត្រួតពិនិត្យ លើ ផ្លូវ ជាតិ លេខ ៣ ចំណុច ស្ពាន ត្រពាំងរ ពៅ ត្រូវ កម្លាំង គណៈ បញ្ជាកា រ ឯកភាព ស្រុក ព្រៃនប់ ស្ទាក់ ចាប់ ឃាត់ ជាប់ ដើម្បី ធ្វើការ ពិន័យ អន្តរការណ៍ ។ យោង តាម របាយការណ៍ សមត្ថកិច្ច ស្រុក ព្រៃនប់ បាន ឲ្យ ដឹង ថា នៅ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ឈ្មោះ ភុល សារ៉ូ ភេទ ប្រុស បាន ជិះ ម៉ូតូ ហុងដា ឌ្រី ម ពណ៌ ខ្មៅ ពាក់ ស្លាក លេខ តាកែវ 1N-1335 បាន ជិះ ម៉ូតូ គេចវេស ពី ប៉ុស្តិ៍ ត្រួតពិនិត្យ ច ត្តា ឡី ស័ក នៅ ចំណុច ត្រ ពាំរ ពៅ ( ផ្លូវជាតិ លេខ ៣) ព្រំប្រទល់ ខេត្ត ព្រះសីហនុ និង ខេត្តកំពត ។

យោង តាម អនុក្រឹត្យ លេខ ៣៧ អនក្រ . បក ចុះ ថ្ងៃ សុក្រ ១៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព . ស ២៥៦៤ ត្រូវ នឹង ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ របស់ រាជរដ្ឋាភិបាល កម្ពុជា ត្រង់ មាត្រា ២២ ត្រូវ ផ្ដន្ទាទោស ពិន័យ អន្តរការណ៍ ពី ១.០០០.០០០ ( មួយ លាន ) រៀល ទៅ ៥.០០០.០០០ ( ប្រាំ លាន ) រៀល ចំពោះ បុគ្គល ដែល គេចវេស ពី ការធ្វើ ច ត្តា ឡី ស័ក ឬ គេច ចេញពី ទីកន្លែង ធ្វើ ច ត្តា ឡី ស័ក ក្នុង អំឡុង ពេល ធ្វើ ច ត្តា ឡី ស័ក តែ មិនបាន បណ្តាល ឲ្យ មានការ ចម្លងជំងឺ កូ វីដ -១៩ ដល់ អ្នកដទៃ ។ ចំពោះ ជន ដែល ប៉ុនប៉ង និង បំផ្លាញ សុខភាព សាធារណៈ របស់ ជាតិ យើង ត្រូវ ចាត់វិធានការ តាមផ្លូវ ច្បាប់ យ៉ាង ម៉ឺងម៉ាត់ បំផុត និង គ្មាន ការលើកលែង ។

សូម ក្រើនរំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់  ត្រូវ ចូលរួម អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន តាម ការណែនាំ រប ស់រាជ រដ្ឋាភិបាល និង ការ អំពាវនាវ របស់ អា ជ្ញា ធរ ស្រុក ដើម្បី ចូលរួម ក្នុងការ ប្រយុទ្ធប្រឆាំង ការរីក រាលដាល ជំងឺ កូ វីដ -១៩ នៅក្នុង សហគមន៍៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *