ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈ ស្មើ អនុរដ្ឋលេខាធិការ ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាប័ណ្ណ សារព័ត៌មានរបស់លោក ព្រំ សាន ផងដែរ ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថាការសម្រេចលុប «សមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា» នេះ គឺ ដោយសារសមាគម នេះ បានផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុង សង្គម ដែលអាចធ្វើអោយប៉ះពាល់ដល់ សន្តិសុខជាតិ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចសន្យាដែលសាមីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន»៕