ដល់រដ្ឋបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នៅថ្ងទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ កិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា -ព្រឹទ្ធសភា និង អធិការកិច្ច និង ជា ប្រធាន សមាគម មិត្តភាព កម្ពុជា- វៀតណាម បានដឹកនាំសហការី ចូលរួមក្នុងពិធី ទទួលម៉ាសចំនួន ២០.០០០ម៉ាស់ តាមរយៈ អគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងហូជីមិញ ដែលជាជំនួយរបស់សមាគម មិត្តភាព វៀតណាម -កម្ពុជា ខេត្តតៃនិញ ប្រគល់ជូនដល់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។ហើយម៉ាស់ក្រណាត់ចំនួន ១០.០០០ម៉ាស់ ជាជំនួយស្ថានអគ្គ កុងស៊ុល កម្ពុជា ប្រចាំទីក្រុងហូជីមិញ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ ដើម្បី រួម ចំណែក ជា មួយ ប្រជាជន កម្ពុជា ក្នុងការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ-១៩។
ឯកឧត្តម តូច ប៉ូលីវ៉ា បានថ្លែងនូវការអរគុណចំពោះលោកអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងហូជីមិញ ដែលតែងតែចូលរួមបរិច្ចាគនូវអំណោយ ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្ត ជាក់ស្តែងម៉ាស ៣០.០០០ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការចែករំលែក ការជួយគ្នាក្នុងគ្រាលំបាក។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា អំណោយដែល បានផ្ដល់ជូននេះ និង យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយ អប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមបរិបទនាពេលបច្ចុប្បន្ន៕