មនុស្សម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនិងម៉ូតូ

ខេត្តកំពង់ឆ្នាំង:មនុស្សម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនិងម៉ូតូ ។ ដែលហេតុការខាងលើនេះបានកើតឡើងម៉ោង៩និង១០នាទីយបើថ្ងៃទី១២ ខែមីនា  ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥  ចន្លោះគីឡូម៉ែត្រ៧៣និង៧៤ ត្រង់ចំណុចស្ពានអូសណ្តាន់ ស្ថិតក្នុងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង  ។

សមត្ថកិច្ចចរាចរស្រុករលាប្អៀរបានអោយដឹងថារថយន្តបង្កម៉ាក ១គ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5742 សណ្តោងរ៉ឺម៉ក ពណ៌ទឹកប៊ិច  ពាក់ផ្លាកលេខ តាកែវ 4A-0084 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់នៅកញ្ចក់រថយន្តមានស្លាកសម្គាល់ (ក្រុមហ៊ុនដឹកជញ្ជូន  HC) បើកបរពីទិសខាងត្ប្ងងទៅជើងក្នុងល្បឿនលឿន លុះពេលមកដល់ចំណុច ខាងលើក៏បាន បានរ៉េចង្កូតទៅបុកម៉ូតូ១គឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IH-2330 បើកបរដោយឈ្មោះ ឯល រ៉ូយ៉ា  ភេទប្រុស មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល  ក្នុងដំណើរច្រាសទិសគ្នា  បណ្តាលអោយជនរងគ្រោះជាម្ចាស់ម៉ូតូ​បានស្លាប់ ភ្លាមៗនៅហ្នឹងកន្លែងគ្រាដែលផ្លូវជាតិលេខ៥ស្ថិត ក្នុងការកសាងនិងមានការលំបាក ក្នុងការធ្វើដំណើរ ។ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវ បានសមត្ថកិច្ចប្រគល់អោយ ក្រុមគ្រួសារសាច់ញាតិយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។

ដោយឡែកម៉ូតូនិងរថយន្តដែលជាវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ   ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីផងដែរ៕ ដោយលោកស្រី សាន ផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *