ស្វាយរៀង៖នៅល្ងាចថ្ងៃទី១២ខែមិនាឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ខេត្តស្វាយរៀង ដឹកនាំដោយលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានគណកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ខេត្តរួមដំណណើរដោយគណកម្មការឃុំឈើទាល គណកម្មការស្រុកស្វាយជ្រំបានចុះស្រង់ ព័ត៌មានគ្រួសារលោកមេភូមិ ឳពុកនាយត្បាល់ តារាកំផ្លែងនៅទូរទស្សន៍CTNដែលជា អ្នកបានប៉ះពាល់ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ លី ស៊ីនហួន ធ្វើការនៅទូរទស្សន៍ហង្សមាស។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះបិទផ្លូវហ៊ំពទ្ធ័ឃ្លុំផ្ទះគ្រួសាររៀបចំកម្មវិធីបុណ្យ ឈ្មោះ ហែម គន់ ភេទប្រុស អាយុ ៦៨ ឆ្នាំ ជាមេភូមិ ឈូកស ត្រូវជាឳពុកបង្កើតរបស់នាយត្បាល់ នេះដើម្បីពិនិត្យស្រាវជ្រាវរកអ្នកពាក់ពន្ធ័យកទៅធ្វើចត្តាឡីសក័និងឲ្យក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ។
ប្រភពបន្តថា កាលពីថ្ងៃទី១១មិនា២០២១ ក្រុមគ្រួសារឳពុកនាយត្បាល់បានរៀបចំពិធីបុណ្យ បច្ចយ័បួនៅផ្ទះស្ថិតនៅចំណុចថ្នល់កែងបំបែកឈើទាល(ផ្សារឈូកស)ស្ថិតនៅភូមិឈូកស ឃុំឈើទាលស្រុកស្វាយជ្រំខេត្តស្វាយរៀង ហើយឈ្មោះហែម រតនា ហៅនាយត្បាល់ បានប៉ះពាល់អ្នកកូវីដ១៩ វិជ្ជមានឈ្មោះលី ស៊ីនហួន ធ្វើការនៅហង្សមាស។ ហើយអ្នកពាក់ពន្ធ័បន្ត រួមមាន១,ឈ្មោះហែម គន់ ភេទប្រុសអាយុ៦៨ឆ្នាំជាមេភូមិឈូកស (ត្រូវជាឳពុកបង្កើតរបស់ នាយត្បាល់។២ឈ្មោះសៅ យ៉ាន អាយុ៦៧ឆ្នាំ ជាម្តាយបង្កើតរបស់នាយត្បាល់។៣ឈ្មោះពុធ គីន ភេទប្រុស អាយុ៤៣ឆ្នាំម្ចាស់ផ្ទះត្រូវជាបងថ្លៃនាយត្បាល់។៤ឈ្មោះហែម សុខរឿនភេទស្រី អាយុ៤៥ឆ្នាំម្ចាស់ផ្ទះ បងនាយត្បាល់។
៥ឈ្មោះសុខ ហេងភេទស្រីអាយុ១៣ឆ្នាំ កូនពុធគីនរៀននៅវិទ្យាល័យពោធិធំថ្នាក់ទី៩B។ ៦ឈ្មោះពុធស្រី ម៉ីភេទស្រីអាយុ៨ឆ្នាំរៀននៅសាលាបឋមសិក្សាវត្តឈើទាលថ្នាក់ទី៥គ។៧ឈ្មោះស៊ឹម គន់វិរៈ ភេទប្រុសអាយុ១៥ឆ្នាំរៀនថ្នាក់១២A វិទ្យាល័យពោធិធំ(កូននាយត្បាល់)។ប្រភពបន្តទៀតថា ឈ្មោះសុខហេង រៀននៅវិទ្យាល័យពោធិធំអង្គុយលេងជាមួយមិត្តភគ្រ័ក្នុងថ្នាក់ រួមមាន ១,ឈ្មោះរ៉ាត់ភេទប្រុសមកពីខេត្តកណ្តាល។២ឈ្មោះពេជ្រ ភេទស្រីមកពីភ្នំពេញ ។៣ឈ្មោះស៊ន ភេទប្រុសមកពីចំការដូង ៤ឈ្មោះស្រីពេជ្រមកពីផ្សារដើមថ្កូវភ្នំពេញអ្នកទាំងបួនមកបុណ្យតាមកូន នាយត្បាល់។ ក្រោយពីបុណ្យរួចឈ្មោះហែម រតនា ហៅនាយត្បាល់និងកូនព្រមទាំងមិត្តភគ្រ័កូនបាន ត្រឡប់ទៅភ្នំពេញវិញនៅរសៀលថ្ងៃទី១២មិនា២០២១បន្ទាប់ពីទទួលព័ត៌មានពីឈ្មោះលី ស៊ីន ហ៊ួន វិជ្ជមានកូវីដ១៩។លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានគណកម្មការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ១៩ខេត្តស្វាយរៀងបានប្រាប់កោះសន្តិភាពតាមទូរសព្ទ័នារសៀលថ្ងៃទី១៣មិនា២០២១ថា ក្រុមការងារកំពុងចុះពិនិត្យរកអ្នកពាក់ពន្ធ័គ្រួសារផ្ទះបុណ្យចំនួន៨នាក់យកទៅធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យរករោគវិនិច្ឆ័យ។និងឲ្យអ្នកពាក់ពន្ធ័ដែលចូលរួមក្នុងពិធីបុណ្យធ្វើចត្តាឡី សក័តាមផ្ទះ មិនឲ្យពួកគាត់ដើរចេញទៅខាងក្រៅដើម្បីទប់ស្កាត់និងបង្ការការឆ្លងរាលដាលទៅក្នុង សហគមន៍។ដូច្នេះគឺឃ្លុមនិងបិទផ្លូវត្រង់ចំណុងកែងផ្សារឈូកស ទាំងស្រុងតែម្តង។ សូមឲ្យប្រជា ពលរដ្ឋដែលបានមកចូលរួមក្នុងពិធីបុណ្យនេះជៀសផុតពីការឆ្លងកូវីដ១៩ទាំងអស់គ្នា៕


