រដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមាន បិទអាជីវកម្ម និងដកហូតអាជ្ញាប័ណ្ណ និងកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្ត ក្នុងករណីជាម្ចាស់អាជីវកម្មរូបណា នៅតែរំលោភបំពាន

កំពង់ស្ពឺៈ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាល កម្ពុជានិងការ ចង្អុលបង្ហាញរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ លោក សរ សុពុត្រា អភិបាលរងខេត្ត បានចុះ ត្រួតពិនិត្យតាមបណ្ដា បារ ខារ៉ាអូខេ និងក្លឹបកំសាន្តនានាទូទាំងខេត្ត ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ ។ ក្នុងករណីលោក លោកស្រី ដែលជាម្ចាស់ អាជីវកម្ម នៅតែរំលោភបំពាន រដ្ឋបាលខេត្តនឹងអនុវត្តនូវវិធានការមួយចំនួន រួមមាន៖ ការបិទអាជីវកម្ម ការដកហូតអាជ្ញាប័ណ្ណ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាម និតិវិធី ។ SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *