រថយន្តសណ្តោងរម៉ក១គ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័បានរេចង្កួតជ្រុលទៅបុកអ្នកបើកម៉ូតូម្នាក់យ៉ាងពេញទំហឹងបណ្តាលស្លាមភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តព្រះវិហារ.យ៉ាងហោចណាស់បុរសជាមន្ត្រីបុគ្គលឹកបំរើការឥណទាន(អិលអូអិលស៊ី)ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងនៅវេលាម៉ោង៣នឹង៥៥នាទីរសៀលថ្ងៃទី១២ខែមិនាឆ្នាំ២០២១ថិតតាមបណ្តោយផ្លូវជាតិលេខ៦៤ពីខេត្តព្រះវិហារទៅកាន់ខេត្តសៀមរាបត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ១០៦នឹង១០៧ក្នុងភូមិសាស្ត្រភូមិដាន ឃុំថ្មីស្រុកគូលែខេត្តព្រះវិហារ។ ដែលបង្កឡើង ដោយរថយន្តសណ្តោងរម៉ក១គ្រឿងម៉ាកហ្វុយសូប្រភេទវេអងពណ៏ខៀវសឺមីរីម៉កពាក់ស្លាកលេខព្រះសីហនុ៤A.3441នឹងក្បាលពាក់ស្លាកលេខប៉ៃលិន៣A.5168បានបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយត្ន័ក៏បានរេចង្កួតជ្រុលទៅបុកជាមួយនឹងម៉ូតូ១គ្រឿងម៉ាកហុងដាសេ១០០សេរីឆ្នាំ២០១៧ពណ៏ខ្មៅពាក់ស្លាក់លេខកំពងចាម1R.5288ដែលបើកបរដោយបុរសដែលជាជនរងគ្រោះមានឈ្មោះសូត ធាភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបជាមន្ត្រីឥណទាន(អិលអូអិលស៊ី)យ៉ាងពេញទំហឹងបណ្តាលអោយ ខ្ទាតធ្លាក់ចេញពីផ្លូវជាតិចំងាយពី៥ទៅ៦ម៉ែតទាំងម៉ូតូនិងមនុស្ស។

បើតាមការបញ្ជាក់ពីលោកវរសេនីយឯក ឡាញ់ លីស៊ីវឡេង អធិកានគរបាលស្រុកគូលែនបាន អោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កខាងលើបើបរពីទិសកើតទៅទិសលិច បញ្ច្រាស់ទិសជាមួយនឹងម៉ូតូលុះមកដលចំនុចកើតហេតុផ្លូវកោងរថយន្ត ក៏បានរេចង្កួតជ្រុល ទៅបុកម៉ូតូដែលបើកបរដោយជនរងគ្រោះខាងលើដែលបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ដោយឡែកម៉ូតូរបស់ជនរងគ្រោះ រងកាខូចខាតស្នើរតែទាំងស្រុង។នៅពេលកើតហេតុភ្លាមៗម្ចាស់ រថយន្ត បង្កខាងលើក៏បានព្យាយាម បើករត់បានចំងាយប្រហែល៤៥០០ម៉ែតដោយឃើញសភាពការមិនស្រួលក៏បានសម្រេចចិត្តរត់ ចោលរថយន្តតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមន្ត្រីនគរបាលប៉ុស្ដរដ្ឋបាលឃុំថ្មីសហកាជាមួយមន្ត្រីនគរបាលចរាចរផ្លូវគោកស្រុកគូលែនក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកាវាសវែងនឹងធ្វើកោសល្យទៅលើសាកសពជនរងគ្រោះហើយក៏បានប្រគលសាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តបង្ករួមនឹងម៉ូតូជនរងគ្រោះត្រូវបានមន្ត្រីនគរបានផ្នែកចរាចរផ្លូវគោកស្រុកគូលែនសហកាជាមួយនឹងមន្ត្រីនគរបាលប៉ុស្តរដ្ឋបាលឃុំថ្មីដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគូលែនដើម្បីរងចាំម្ចាស់រថយន្តបង្ករចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *