បាត់ដំបង៖នៅថ្ងៃទី១២,ខែមីនា,ឆ្នាំ២០២១វេលាម៉ោង៥.៤០នាទី នៅចំណុចផ្ទះពេទ្យមន ស្ថិតក្នុងភូមិគីឡូ១៣,ឃុំសិរីមាជ័យ,ស្រុកសំពៅលូន,ខេត្តបាត់ដំបងមានករណីផ្ទុះធុងហ្គាសបណ្តាលឲ្យបុរសម្នាក់ ឈ្មោះ មេត ហ៊ឹង ភេទប្រុស អាយុ២៣ឆ្នាំ តាមប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថា ខណះជនរងគ្រោះឈ្មោះ មេត ហ៊ឹង មកពីចំការដូចសព្វដងក៏ត្រូវប្រពន្ធប្រាប់ថាឲ្យទៅមើលធុងហ្គាស តិចមើលមានចេញខ្យល់ពេលនោះជនរងគ្រោះ មេត ហ៊ឹង បានចូលទៅមើលស្រាប់តែផ្ទុះធុងហ្គាស ឡើងលាន់លឺដូចគ្រាប់មុឺនផ្ទុះបណ្តាលឲ្យជនរងគ្រោះរយៈខ្លួនជាជំរាកស្លាប់នៅកន្លែងកើតហេតុតែ ម្តង ចំណែកដំបូលផ្ទះទាំងមូលត្រូវបានប៉ើងខ្ទីចដូចគេរើចឹង។ តាមការឲ្យដឹងថាជនរងគ្រោះត្រូវជា កម្មកររបស់ម្ចាស់ផ្ទះដែលបើក (គ្លីនិក)ឈ្មោះមន ក្រោយពីមានការផ្ទុះហ្គាសដែលបង្កឲ្យមនុស្សស្លាប់ យើងសង្កេតឃើញមានវត្តមានលោកអភិបាលស្រុកងាវ ប៊ុនយាងនិងអភិបាលរងលោកពេជ្យ សារ៉ែនអធិការស្រុកលោកមេបញ្ជាការសឹករងនិងមន្ត្រីជាច្រើនរូបទៀតកំពុងតែធ្វើការស្រាវជ្រាវស៊ើបអង្កេតក្នុងករណីថាតើមូលហេតុអ្វីបានបណ្ដាលឲ្យធុងហ្គាសនោះផ្ទុះ?។បច្ចុប្បន្នសពជនគ្រោះត្រូវបានរៀបចំនិងធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះពេទ្យមនតែម្ដង៕