ព្រះវិហារ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងព្រះវិហារ បានដឹកនាំមេបញ្ជាការរង មេបញ្ជាការប្រចាំទិស រួមនិងនាយការិយាល័យចំណុះអោយតំបន់សឹករងខេត្តព្រះវិហារ មេបញ្ជាការផ្នែកសឹករង ចុះប្រជុំផ្សព្វផ្សាយ ស្តីអំពីបញ្ហាជំងឺកូវីត១៩ និងដាក់ផែនការអនុវត្តបន្តដល់កម្លាំងដែលឈរជើងការពារខ្សែបន្ទាត់កម្ពុជា ឡាវ បន្ទាប់មក ឯកឧត្តម មេបញ្ជាការ បានបន្តចុះត្រួតពិនិត្យនៅតាមខ្សែ បន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាភ្នំ១៩០ និងបានបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលជាប់ធ្វើ ចត្តាឡីស័ក ហើយឯកឧត្តមមេបញ្ជាការក៏បានផ្តាំផ្ញើរអោយកងកម្លាំងទាំងអស់យកចិត្តទុកដាក់ អំពីបញ្ហាជំងឺកូវីត១៩ ជាពិសេសពលករឆ្លងដែនតាមខែ្សបន្ទាត់ព្រំដែនផងដែរ ។