ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជ អាវុធហត្ថឃាត់ខ្លួន ពីបទឆបោក និងលួចលក់ដី សហគមន៍ ក្នុងឃុំប្រស្និប ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចកងរាជ អាវុធហត្ថឃាត់ខ្លួនខាងលើនេះ នៅវេលាម៉ោង១និង០០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចភូមិព្រៃសំពៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងទទួលផែនការងារស្រាវជ្រាវនិងបង្ក្រាបបទ ល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរះសេនីយ៍ឯក ហង្សសុជាតិ បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១២ខែមីនា ឆ្នាំ២០២១ នេះថា ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអសាលាដំបូង ខេត្តកំពង់ឆ្នាំង។
ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គិន ឆេងលី ភេទ ប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៣ ផ្លូវលេខK៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងរបស់លោកបានចុះឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ យ៉ិន យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងលួចលក់ដីព្រៃសហគមន៍របស់រដ្ឋ ក្នុងឃុំប្រស្និបស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងនោះវត្ថុតាងត្រូវបានដកហូតរួមមាន៖ថយន្តចំនួន១គ្រឿងម៉ាកCamaryពាក់ស្លាកលេខច.៧៩០១ ភ.ព២ ពណ៌សំបកឪឡឹកនិងទូរស័ព្ទដៃចំនួន ២គ្រឿងម៉ាកViVo ឯកសារទិញ លក់ដីមួយ ចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថកំពុងកសាង សំណុំ រឿងបញ្ជូនបន្តទៅអយ្យការ សាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនិតិវិធីផងដែរ ៕ ដោយលោកស្រីសានផល្លា