ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត និងសហការី បានអញ្ឋ្ជើញ ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងបាវិត កម្លាំងប្រដាប់អាវុធទាំង០៣ ក្រុមគ្រូពេទ្យ ដែលប្រចាំការនៅមណ្ឌលចត្តាឡីស័កក្រុងបាវិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងបាវិត និងបាននាំយកសម្ភារៈ ផ្តល់ជូនដល់អាជ្ញាធរសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ រួមមាន ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង ថ្នាំសម្លាប់មេរោគ ១០ កាន អាកុល ៤ កាន សាប៊ូលាងដៃ ៥ កាន ជែលលាងដៃ ៤កេស និងឧបត្ថមថវិការដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក ១២ នាក់ ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល កងកម្លាំងទាំង០៣ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក ២៧ នាក់ ម្នាក់ៗ ទទួលបាន ៥ ម៉ឺនរៀល និងប្រជាការពារម្នាក់ទទួលបាន ១០ ម៉ឺនរៀល ។ ក្រោយពេលឯកឧត្តមជួបសំណេះសំណាស់ចប់ ឯកឧត្តម បានចុះទៅសួរសុខទុក្ខកម្មករ កម្មការីនី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ដែលរងរបួស ដោយជួបគ្រោះថ្នាក់ចរារចរណ៍ក្រលាប់រថយន្ត ចំនួន ៣៦ និងបានឧបត្ថមថវិការក្នុងម្នាក់ៗ ២ ម៉ឺនរៀលផងដែរ៕