កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ ក្រុមគ្រូពេទ្យជួរមុខ អញ្ជើញ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បី ធ្វើការ សាកសួរ សុខទុក្ខ និង ស្នើ ដល់ បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ២០កុម្ភៈ ឲ្យ ចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បី បង្កើន លទ្ធភាព ការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល គួរឲ្យ ព្រួយបារម្ភ នោះ ។
ឯកឧត្តមអភិ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់បងប្អូន ពលករ ចំណូលស្រុក ត្រឡប់ មកពីប្រទេសថៃ ក៏ដូចជា ប្រជាពលរដ្ឋ ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ ដែលបានយកមកធ្វើចត្តាឡីស័ក ធ្វើយ៉ាងណា ត្រូវ តាមដានសុខភាពជាប្រចាំ បើ មានបញ្ហា សុខភាព មិន ស្រួល គឺត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែល កំពុង ប្រចាំការនៅទីនោះ ជា បន្ទាន់ ដើម្បី ឲ្យ ក្រុម ការងារ ជួយ អន្តរាគមន៍ ទាន់ពេលវេលា ។
ជាមួយគ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន ធ្វើ ការ ផ្តាំផ្ញើ ដល់ បងប្អូន ពលករ និង អ្នកពាក់ព័ន្ធ ទាំងអស់ សូម អនុវត្ត ឲ្យបានខ្ជាប់ខ្ជួនទៅតាមប្រសាសន៍ណែនាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូច ជាក្រសួងសុខាភិបាល នូវវិធានការ ៣ការពារ ៣កុំ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរ ខេត្តកំពង់ចាម បានរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលខេត្ត មានចំនួន២ទីតាំង ក្នុងក្រុងកំពង់ចាម ក្នុងនោះនៅសណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ស្មើនឹង ១៤២គ្រែ ។ និង នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន ចំនួន ៣អាគារធំៗ និងមា ចំនួន ៨៩បន្ទប់ ស្មើនឹង៤៤៣គ្រែ។ ចំពោះ ពលករ និង អ្នក ពាក់ព័ន្ធ ដែលកំពុងធ្វេីចក្តាឡឺស័ក នៅគរុកោសល្យភូមិភាគខេត្តមានចំនួន៣៨៦នាក់ ប៉ុន្តែ គិតត្រឹមថ្ងៃ១២នេះ ត្រូវក្រុមគ្រូពេទ្យពេទ្យអនុញ្ញាត្តឲ្យ ត្រឡប់ ទៅ ផ្ទះ វិញ ខណៈ ពួកគាត់ពុំមានវិជ្ជមានកូវីដ១៩នោះ ៕