បិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ (KTV) (វៀតណាម) យីយោ HAT VOL NHAU 007 នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់…

ភ្នំពេញៈ នាយប់ថ្ងៃទី ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាប ទីតាំងខារ៉ាអូខេ(វៀតណា) ដែលល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ជាលទ្ធផល: គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ (KTV)  (វៀតណាម) យីយោ HAT VOL NHAU 007 ទាំងស្រុង នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *