រដ្ឋបាលខេត្តស្វាយរៀងបដិសេធ និងច្រានចោលនូវព័ត៌មានមិនពិតដែលធ្វើឲ្យសាធារណជន មានការយល់ច្រឡំជុំវិញករណីថាមានអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក

ខេត្តស្វាយរៀង៖យោងតាមរដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបដិសេធ និងច្រានចោលនូវ ព័ត៌មានមិនពិតដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំជុំវិញករណីថាមានអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក ដែលតាមខ្លឹមសារ និងលិខិតជូនដំណឹងដែលព័ត៌មានមួយចំនួនបានចុះផ្សាយជារឿង មិនពិត ជាក់ស្តែងស្រុកស្វាយចេក មិនមាននៅក្នុងខេត្តស្វាយរៀងនោះទេ។

រដ្ឋបាលខេត្តសូមជម្រាបជូនដំណឹងបន្ថែមដល់សាធារណៈមតិឲ្យបានជ្រាបថា៖រាល់ព័ត៌មានទាក់ទងនឹងជំងឺកូវីដ-១៩ (COVID-19) ក្នុងខេត្តស្វាយរៀង មានតែព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល និង page ឬ Account ឬ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ទើបជាព័ត៌មានជាក់ច្បាស់។

សូមប្រុងប្រយ័ត្នការចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ អាចប្រឈមនឹងផ្លូវច្បាប់ ។

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *