លោក ហែម ពិសិដ្ឋ ចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើចត្តាឡីស័កនិងនាំយក សម្ភារៈមួយចំនួនយកទៅ ប្រគល់ជូនដល់ ទីតាំងភូមិសាស្រ្ត ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអង្គប្រស្រែក្នុងស្រុក រមាសហែក

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត ស្វាយរៀងបានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើចត្តាឡីស័កនិង  បាននាំយកអំណោយសម្ភារៈ  គ្រឿងឧបភោគបរិភោគ  និងសប្បុរសជនត្រូវបានប្រគល់ជូនដល់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអង្គប្រស្រែ  ស្រុករមាសហែក ខេត្តស្វាយរៀងដើម្បីត្រៀមបម្រុងទុកទីតាំងសម្រាប់ ធ្វើចត្តាឡីស័ក នៅក្នុងឃុំអង្គប្រស្រែស្រុករមាសហែក។ មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកងកម្លាំងមន្ត្រីជំនាញក្រោមឱវាទ លោក ហែមពិសិដ្ឋ បានកោតសរសើរ និងថ្លែងអំណរគុណដល់ទឹកចិត្ត ឆន្ទះ បងប្អូនកងកម្លាំងគ្រប់លំដាប់ ថ្នាក់ ក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាង ខ្ជាប់ខ្ជួន។

បន្ថែមពីលើនេះ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  មកជូនដល់បងប្អូនកងកម្លាំង និងមន្ត្រីក្រោមឱវាទផងដែរ ។

ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការ ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាត ដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕មិន ភក្ដី

You might like

Leave a Reply

Your email address will not be published. Required fields are marked *