លោកជំទាវ មហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ ជា សិរី ទេសសារភិបាលធនាគារជាតិកម្ពុជា នាំយករថយន្ត និងអាក្រោះ ម៉ូតូប្រគល់ជូនកងទ័ពជួមុខទឹសសមរភូមិកម្ពុជា ថៃ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ÷ នាព្រឹកថ្ងៃ ទី៦ ខែកញ្ញា ឆ្នាំ២០២៥  លោកជំទាវ មហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ ជា សិរី ទេសសារភិបាលធនាគារជាតិកម្ពុជា រួមសការីនាំយក រថយន្ត និងអាក្រោះ ម៉ូតូប្រគល់ជូនកងទ័ពជួមុខទឹសសមរភូមិកម្ពុជា ថៃ  ចំនួន៣អង្គភាព ទី១ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានរថយន្ត២តោតកន្លះ១គ្រឿង  ទី២ កងពលតូចលេខ១ ទទួលបានអាក្រោះ កងពលតូចលេខ៧ ទទួលបានមូតូអាវក្រោះ ។

លោក ឧត្ដមសេនីយ៍ត្រី ខឹម ឆៃ មេបញ្ជាការរង តំណាងឧត្ដមសេនីយ៍ទោ ច័ន្ធ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ រួមនិងនាយទាហាន នាយទាហានរង ពលទាហាន បានថ្លែងអរគុណយ៉ាងជ្រៀលជ្រៅ ជូនចំពោះលោកជំទាវ រួមនិងសហការី សប្បរសជន ដែលបានខិតខំគៀងគរបរិច្ចាកធន់ធាន ជួយឧបត្ថជាសម្ភារៈមធ្យោបាយដល់កងកម្លាំងដែលកំពុងឈរជើងយ៉ាងរឹងមាំការពារអធិបតេយ្យភាពជួបន្ទាត់ព្រំដែន។

លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានថ្លែងបញ្ជាក់ថា នេះមិនមែនកងកម្លាំងខ្វះសម្ភារៈមធ្យោបាយប្រើប្រាស់នោះទេ គឺជាទឹកចិត្ត (ខ្មែរ ជួយខ្មែរ) ហើយក៏ជាក្នុងចំណែកមួយចូលរួមវិយ័យការពាជាតិផងដែរ និងថ្លែងអំណរគុណចំពោះវរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងរួមចំណែកលើកទឹកចិត្តដែលវរៈកងទ័ពរបស់យើង ខំពុះពាលើឧបសគ្គវាយបកទប់ទល់ទៅលើខ្មាំងសត្រូវឈ្លានពាន និងសូមកោតសសើរដល់ស្មារតីវរៈជនកងទ័ពរបស់យើងដែលមានភាពអង់អាចក្លាហានតបតរជាមួយសត្រូវឈ្លានពានសៀម ដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដី។

លោកជំទាវ មហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ បានជូនពរដល់វរៈជនកងទ័ពរបស់យើងទាំងអស់ ដែលក្រោយពីការប៉ះទង្គិចគ្នារវៀងកងទ័ពកម្ពុជា និងកងទ័ពសៀម ដែលរងផលប៉ះពាល់ជាតិគីមីរបស់សត្រូវក្នុងការប្រយុទ្ធជាមួយសត្រូវឈ្លានពាននិងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យទាំងអស់ សូមអោយបានឆាប់ជាសះស្បើយដើម្បីបំពេញបេសកម្មបន្តទៀត និងសូមវត្ថុស័កសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាកំលាំងកងទ័ពទាំងអស់ឈ្នះអស់សត្រូវឈ្លានពានទឹកដីរបស់កម្ពុជាយើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *