ព្រះវិហារ៖ពេញមួយយប់ថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារនៅតាមតំបន់ជម្លោះព្រំដែនកម្ពុជា-សៀម ក្នុងខេត្តព្រះវិហារ កំពុងបង្ខំចិត្តជម្លៀសខ្លួនជាបន្តបន្ទាប់ ដើម្បីគេចចេញពីគ្រាប់ផ្លោងរបស់ទាហានឈ្លានពានសៀម ដែលផ្លោងដាក់មកលើប្រជាជនស្លូតត្រង់ខាងកម្ពុជា និងការពារអាយុជីវិតត្រូវសម្រេចចិត្តចាកចេញពីលំនៅដ្ឋាន ស្វែងរកទីសុវត្ថិភាពដើម្បីមកស្នាក់នៅបណ្ដោះអាសន្ន ក្រោយពីមានការផ្ទុះអាវុធបង្កឡើងដោយកងទ័ពសៀមឈ្លានពានលើទឹកដីកម្ពុជា។
ទាហានឈ្លានពានរបស់សៀម បានប្រើអាវុធធន់ធ្ងន់ផ្លោងដាក់ធ្វើអោយប៉ះពាល់ដល់ពលរដ្ឋខ្មែររស់នៅតាមព្រំដែន តែកងទ័ពកម្ពុជារក្សាសិទ្ធការពារកងកម្លាំងដែលកំពុងតតាំងជាមួយសត្រូវឈ្លានពាន យ៉ាងអង់អាចក្លាហាន ដើម្បីការពារដែនអធិបតេយ្យភាពជាតិ។
ទាហានឈ្លានពានរបស់សៀមមិនត្រឹមតែឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាទេថែមទាំងប្រើប្រាស់អាវុធធន់ធ្ងន់មកលើកម្ពុជាថែមទៀត នេះសរបញ្ជាក់អោយឃើញថា កម្ពុជាចង់អោយពិភពលោកឃើញថា សៀម កំពុងតែឈ្លានពានមកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជាហើយ៕