ស្មារតីឧបត្ថម្ភកងទ័ពជូរមុខ ជាខឿនការពារជាតិដ៍រឹងមាំរបស់យើង

ព្រះវិហារ/ ក្រោយពីមានការប៉ះទង្គិចគ្នារវៀងកងទ័ពកម្ពុជា ជាមួយកងទ័ពថៃ នាព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ នៅតបន់មុំបីស្ថិតនៅទឹសទី១ប្រាសាទព្រះវិហារធ្វើអោយកងទ័ពកម្ពុជា បានពលីម្នាក់ ក្រោយការប៉ះទង្គិចគ្នារួចមក ឃើញថាមានសប្បុរជននាៗមកពីរាជធានីភ្នំពេញនិងមកតាមបណ្ដាខេត្តផ្សេងៗ បាននាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគមកឧបត្ថម្ភជូនកងកម្លាំងកងទ័ពរបស់យើងដែលកំពុងមានភារកិច្ចឈរជើងការពារអធិបតយ្យភាព បូរភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន។

សប្បុរជនដែលបាននាំអំណោយប្រគល់ជូនកងកម្លាំងរបស់យើង បានសម្តែងទឹកមុខសប្បាយរីករាយនិងកោតសរសើរដល់កងកម្លាំងដែលឈរជើងការពារនៅសមរភូមិមុខដោយមិនអោយសត្រូវឈ្លានពានបានឡើយហើយក៏បានជូនពរដល់កងកម្លាំងទាំងអស់មានសុខភាពល្អឈ្នះអស់សត្រូវដែលប្រទេសជិតខាងរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា។

សប្បុរជនបញ្ជក់ថា៖ ទាំងនេះគឺជាទឹកចិត្តដ៏ស្មោះសអាណិតស្រលាញ់កងកម្លាំងរបស់យើងដែលលះបង់កម្លាំងកាយចិត្តស៊ូទ្រាំដេកហាលភ្លៀងហាលខ្យល់ដើម្បីការពារអធិបតេយ្យភាព សបញ្ជាក់ឲ្យឃើញថា សមរភូមិក្រោយ ផ្ដល់ជូនសមរភូមិមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *