នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ច ប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុងស្រុកទាំងប្រាំបី ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនរូបទៀត។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍សន្តិសុខ សណ្តាប់ ធ្នាប់សង្គមនៅក្នុងខេត្ត ផ្សព្វផ្សាយសភាព ការណ៍វិវឌ្ឍន៍ថ្មីៗទាំងសភាពការជាតិ និងអន្តរជាតិ ពង្រឹង លើកកម្ពស់ការអនុវត្តច្បាប់ បទបញ្ជា រាជរដ្ឋាភិបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅលើក កម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គម ទប់ស្កាត់បទល្មើស និងបាតុភាពនានានៅ ក្នុងភូមិ សាស្ត្រខេត្ត និងការកៀងគរ រកមូល និធិកាកបាទក្រហម ៨ឧសភា ឆ្នាំ២០២១ ព្រមទាំងការណែនាំ អំពីវិធានការបង្កា រទប់ស្កាត់នៃការរីក រាលដាលជំងឺកូវីដ១៩ផងដែរ។ក្រោយពីបានពិនិត្យឆ្លងរបាយការណ៍រួចមក ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជម្រុញនិងណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ទីអង្គភាពចំណុៈ នៅក្រោមឱវាទរបស់ខេត្តទាំងអស់ ធ្វើយ៉ាងណា ដើម្បីពិនិត្យពិភាគ្សាទៅលើការប្រឈម និងដោះ ស្រាយឲ្យទាន់ពេលវេលាសម្រាប់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងត្រូវមានការទប់ស្កាត់បទ ល្មើស ធនធានធម្មជាតិ បទល្មើសផ្សេងៗ ជាពិសេសបទល្មើស គ្រឿងញៀន ការរត់ពន្ធមនុស្សឆ្លងដែន ខុសច្បប់ ការទប់ស្កាត់ល្បែងស៊ីសងតាមមូលដ្ឋាន អភិបាលស្រុកក្រុងទាំង៨ ត្រូវមានគោល ជំហយ៉ាង រឹងមាំដើម្បីសុខសុវត្តិភាព នៅក្នុងមូលដ្ឋានឲ្យភូមិ ឃុំ មានសុវត្តិភាពជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន ពលករកមពីសំណាកស្រុកដែលចូលមកពីប្រទេសជិតខាងរួចយក មកសួនាំដើម្បី ទប់ស្កាត់ការឆ្លងជម្ងឺកូវិត១៩ កំពង់តែរីករាលដាលនាពេលនេះផងដែរ៕ សេង ពិសិដ្ឋ