? ពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាល

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨៖៣០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត  បានអញ្ជើញចូលរួមរៀបចំពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់អន្លូង ដែលមានទំហំ ៩×១២ម៉ែត្រ នៃអធិការដ្ឋាននគរបាលស្រុក ត្រពាំងប្រាសាទ។ ដោយមាន ការអញ្ជើញចូលរួមពី លោកស្នងការរង លោកអភិបាលស្រុក  លោកប្រធានការិយាល័យ លោកមេឃុំ លោកអធិការ លោកអធិការរង នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីនៃអធិការរដ្ឋាន យ៉ាងច្រើនកុះករ ៕

បន្ទាប់មក លោកឧត្ដមសេនីយ៍ ស្នងការ និងសហការី បានបន្តចុះត្រួតពិនិត្យ ក្លោងទ្វារប៉ុស្តិ៍ នគរបាលត្រពាំងប្រាសាទ ដែលកំពុងតែធ្វើការសាងសង់បានចំនួន ៥០% និងអាគារ,ក្លោងទ្វារ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវ ដែលកំពុងសាងសង់ ចំនួន ៦០% នៃអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ និងរួចរាល់ជាស្ថាពរនាពេលខាងមុខនេះ ដើម្បីងាយស្រួលដល់ កងកម្លាំងបំពេញការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋ ។ជាមួយគ្នានោះ លោកក៏បានធ្វើការ ណែនាំបន្ថែមដល់ជាងឲ្យចិត្តទុកដាក់ក្នុងការសាងសង់ គឺថាឲ្យស្របតាមស្តង់ដារសំណង់ ដើម្បីធានាបាននូវគុណភាពរឹងមាំយូអង្វែង ៕ដោយតាំង ហូ

You might like

Leave a Reply

Your email address will not be published. Required fields are marked *