គ្រួសារអតីតយុទ្ធជន រួមទាំងគ្រួសារកងទ័ព ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីសម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី

(ព្រះវិហារ)៖នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានអញ្ជេីញដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ពដែលមានជីវភាពលំបាកខ្វះខាតទាំង៥៣គ្រួសារ នៅភូមិអានសេះ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា   និង ឯកឧត្ដម គីម រិទ្ធីអភិបាលខេត្តព្រះវិហារ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជន ក៏ដូចជាបងប្អូនកងទ័ពដែលឈរជេីងនៅតាមព្រំដែនកម្ពុជា-ថៃ។លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងរំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជន ដែលកន្លងមកធ្លាប់ចូលរួមចំណែកក្នុងការកសាង រំដោះជាតិ មាតុភូមិកម្ពុជា ឲ្យរួចផុតពីភ្នក់ភ្លើងសង្រ្គាម ធ្វើអោយប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន ។  ក្នុង ឱកាស នោះ ដែរ លោកប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខត្តព្រះវិហារ បានប្រគល់កង់ ០១គ្រឿង ជូនដល់សិស្សដែលមានជីវភាពក្រីក្រ និងបានឧបត្ថម្ភថវិកា ចំនួន ២០០,០០០រៀលដល់គ្រួសារកងទ័ពទើបសម្រាលកូនរួច ជាអំណោយ ដ៏ថ្លៃថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកង យោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។

អំណោយដែលគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ពទាំង៥៣គ្រួសារ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន  អង្ករ ,មី ,ទឹកត្រី , ទឹកសុីអុីវ, ត្រីខកំប៉ុង ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *