ឃាត់ រថយន្តRX350 មួយគ្រឿង ដឹក ជនជាតិ ចិន ចេញពី ខេត្ត ព្រះសីហនុ មកដល់ ភ្នំពេញ

ភ្នំពេញ ៖ នៅវេលា ម៉ោង ប្រមាណ ជាង ៧ យប់ ថ្ងៃទី ១០ មីនា ២០២១ នេះ មាន ករណី មាន ប្រកាស តាម វិទ្យុទាក់ទង ឲ្យ ឃាត់ រថយន្ត មួយគ្រឿង ម៉ាក ឡិច ស៊ី ស RX350 ដែលមាន ផ្លាកលេខ ភ្នំពេញ 2AX .8066 ដោយមាន ជនជាតិ ចិន ចំនួន ៣ នាក់ និង ខ្មែរ ម្នាក់ ជា អ្នកបើកបរ ហើយ រថយន្ត ខាងលើ ជា រថយន្ត តាក់ស៊ី សរុប មាន មនុស្ស ៤ នាក់ រថយន្ត ខាងលើនេះ បើក ចេញពី ខេត្ត ព្រះសីហនុ ដោយមាន ការសង្ស័យថា មាន ជម្ងឺ កូ វីដ ១៩ ។

ក្រោយ ទទួល ព័ត៌មាន ថា រថយន្ត ខាងលើ ចូលមក រាជធានី ភ្នំពេញ លោកស្នងការ នគរបាល រាជធានី ភ្នំពេញ ប្រកាស តាម វិទ្យុទាក់ទង មួយសន្ទុះ ក្រោយមក នគរបាល ខណ្ឌទួលគោក បាន បានធ្វើ ការឃាត់ រថយន្ត នេះ ភ្លាម ដែល កំពុង បើកបរ នៅតាម ផ្លូវ សហព័ន្ធរុស្ស៊ី សំដៅ ឆ្ពោះ មកក្រោម ស្ពាន អាកាស ៧ មករា ទើ ម កម្លាំង សមត្ថកិច្ច ធ្វើ ការឃាត់ រថយន្ត នោះ តែម្តង ។

ក្រោយពី ការឃាត់ រថយន្ត ខាងលើ បាន ហើយ សមត្ថកិច្ច បាន ទាក់ទង ទៅកាន់ ក្រសួងសុ ខាភិ បាល រង់ចាំ រថយន្ត សាមុយ របស់ មន្ទីរពេទ្យ ដោយ ឲ្យ មានការ ពាក់ ឯកសណ្ឋាន ត្រឹមត្រូវ មក ចាំ យក ជន ទាំង បួន នាក់ នេះ ៕ SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *